បើកកុងទ័រជាង ២០០km/h ព្រោះមិនចង់ឲ្យបឺហ្គឺរត្រជាក់

Fast food fanatic hit speeds of more than 129mph reckless bid to keep McDonald's from going cold

0
693
129mph reckless bid to keep McDonald's from going cold

អង់គ្លេស៖ ជាធម្មតាទេ ដែលបឺហ្គឺនៅក្តៅឆ្ងាញ់ជាងបឺហ្គឺត្រជាក់។ ដោយសារតែដូចនេះហើយ ទើបបុរសម្នាក់នៅប្រទេសអង់គ្លេស សុខចិត្តបើកឡានជាន់ដល់កុងទ័រ ២០០km/h កុំឲ្យបឺហ្គឺត្រជាក់ទាន់។

លោក Lee Rutherford អាយុ ៣២ឆ្នាំ ត្រូវបានប៉ូលីសឃាត់រថយន្ត ព្រោះតែបើកលើសល្បឿនកំណត់ នៅលើផ្លូវ A189 ក្នុងស្រុក Northumberland ប្រទេសអង់គ្លេស។ ប៉ូលីសបើកដេញតាម លោក Lee សឹងតែមិនទាន់ តែនៅពេលដេញតាមទាន់ ប៉ូលីសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុផលដែលលោក Lee បានប្រាប់។ លោក Lee ប្រាប់ប៉ូលីសថា មូលហេតុដែលគាត់បើកលឿនគឺមកពី គាត់ប្រញាប់ទៅផ្ទះ ឲ្យទាន់មុនពេលបឺហ្គឺនិងដំឡូងបារាំងត្រជាក់ញ៉ាំលែងឆ្ងាញ់។

 129mph reckless bid to keep McDonald's from going cold

ប៉ូលីសចោទប្រកាន់លោក ពីបទបើកបរដែលអាចបង្កគ្រោះថ្នាក់ ហើយសម្រេចឃុំខ្លួនរយៈពេល ២០សប្តាហ៍ និង ដកសិទ្ធិក្នុងការបើកបររយៈពេល១ឆ្នាំ ព្រមទាំងឲ្យទៅរៀនបើកបរសារជាថ្មីបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកត្រូវតម្រូវឲ្យបង់ប្រាក់ផាកពិន័យ ១១២០ ផោន (ប្រហែល ១៣៦៣ដុល្លាសហរដ្ឋអាមេរិក) ចំពោះកំហុសរបស់លោក៕

https://www.youtube.com/watch?v=AvsCVKwK3JE

ប្រភព៖ YouTube Channel Globle News2016