បុហ្វេសាច់អាំងដោតចង្កាក់បែបអឺរ៉ុប មកដល់កម្ពុជាហើយ

ភោជនីយដ្ឋាន Whole Steak House

0
4287
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ

ភោជនីយដ្ឋានបែបបុហ្វេមានច្រើនណាស់នៅពេលបច្ចុប្បន្ននេះ ហើយក៏មានមុខម្ហូបប្លែកៗច្រើនផងដែរដើម្បីបំពេញចិត្តអតិថិជន កុំអោយមានភាពស៊ាំនឹងមុខម្ហូបដដែលៗ ស្របដោយហេតុផងនេះ បានធ្វើអោយភោជនីយដ្ឋានបែបបុហ្វេមួយបានរីកមុខមាត់ថ្មី ជាមួយម្ហូបដ៏ប្លែកបែបអឺរ៉ុប នៅតាមបណ្តោយផ្លូវ 276 ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក តែម្តងងាយរកណាស់។

បុហ្វេម្ហូបចំរុះ
បុហ្វេម្ហូបចំរុះ
បុហ្វេម្ហូបចំរុះ
បុហ្វេម្ហូបចំរុះ

ភោជនីយដ្ឋាន Whole Steak House ដែលមានការរចនាម៉ូតយ៉ាងស្រស់ស្អាត ជាមួយភ្លើងពណ៌ក្រហមព្រឹមៗ អមដោយក្លិនសាច់អាំងដោតចង្កាត់ភ្លាមៗ ទៀតនោះកាន់តែធ្វើអោយការជួបជុំ ក្រុមគ្រួសារ មិត្តភ័ក្រ្តមានភាពសប្បាយរីករាយ និងមានអារម្មណ៍ថាកក់ក្តៅបំផុតបើបានចូលហាងនេះ។ ព្រោះអីបុគ្គលិកដែលមានឯកសណ្ឋានបែបខាវប៊យ ឈុតក្រហមលាយខ្មៅ បម្រើសេវាកម្មដ៏ល្អជូនអ្នកមិនអោយទើសចិត្តឡើយ។

សាច់អាំងចំរុះ
សាច់អាំងចំរុះ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ

បុហ្វេភោជនីយដ្ឋាននេះហាក់ប្លែកបន្តិចពីភោជនីយដ្ឋានដទៃ ព្រោះថា បុហ្វេភោជនីយដ្ឋានផ្សេងៗ ភ្ញៀវត្រូវបម្រើសេវាកម្មដោយខ្លួនឯងច្រើន តែសំរាប់ Whole Steak House មិនចឹងទេ ដោយម្ចាស់ភោជនីយដ្ឋានមិនអោយភ្ញៀវពិបាកទេ។ រាល់សាច់អាំងដោតចង្កាក់ទាំងអស់ ខាងបុគ្គលិកនឹងលើកយកទៅទាំងចង្កាក់ ហាន់ក្តៅៗ បម្រើភ្ញៀវដល់តុញ៉ាំតែម្តង។ អ៊ែមណាស់! ចាំតែញ៉ាំទេ ក្តៅៗ អាំងភ្លាមៗ ចឹងឆ្ងាញ់ណាស់…

សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងចំរុះ
សាច់អាំងចំរុះ
សាច់អាំងចំរុះ
សាច់អាំងចំរុះ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ
សាច់អាំងហាន់ជូនភ្ញៀវភ្លាមៗ

14914633_1299203913457890_1005251695_n

ភោជនីយដ្ឋាន Whole Steak House
តម្លៃ៖ ១នាក់ ១២.៩០ដុល្លារ តម្លៃនេះមិនមានរាប់បញ្ចូលភេសជ្ជៈទេ
Tel: 010 645 735 | 012 99 08 49
ទីតាំង៖ នៅតាមបណ្តោយផ្លូវ 276 សង្កាត់អូរឡាំពិច ខ័ណ្ឌចំការមន ជាប់នឹងរបងសាលាមតេ្តយ្យអូឡាំពិក

វីដេអូសាច់អាំងបែបអឺរ៉ុប