តារាបង្ហាញម៉ូដអាយុ ៨០ឆ្នាំ មិនចាញ់កំលោះៗប៉ុន្មានទេ

0
1109

ចិន៖ តាមប្រភព MSN បានឲ្យដឹងថា ជាទូទៅនៅក្នុងវិស័យបង្ហាញម៉ូដ គេមិនដែលជ្រើសរើសយកតារាណា ដែលមានអាយុច្រើននោះទេ។ តែលោកតាអាយុ ៨០ឆ្នាំ ម្នាក់នេះ បានធ្វើឲ្យផ្នត់គំនិតនេះមានការប្រែប្រួល។

3លោកតា Wang Deshun គឺជាតារាសម្តែង មកពីប្រទេសចិន ដែលមានក្តីបំណងយ៉ាងមុតមាំ ថានឹងប្រឆាំង ជាមួយនឹងភាពចាស់ ហើយខិតខំធ្វើយ៉ាងណាយកឈ្នះរាងកាយឲ្យបាន។ ក្តីបំណងរបស់គាត់បានសម្រេច ដោយកាលពីឆ្នាំមុន លោកតាបានចូលរួមការបង្ហាញម៉ូដនៅកម្មវិធី China Fashion។

1តារាបង្ហាញម៉ូដវ័យជរាម្នាក់នេះ បានបង្ហើបឲ្យដឹងថា គាត់ហាត់ប្រាណមួយថ្ងៃបីម៉ោង។ នេះគឺជាអ្វីដែលបានចុះ ផ្សាយនៅក្នុង News York Times។ លោកតាកាលពីនៅក្មេង គឺគ្រូបង្រៀនផ្នែកសម្តែងម៉ូដ ហើយនៅឆ្នាំមុន ទោះបីជាគាត់ចាស់ជរាក៏ដោយក្តី ក៏គាត់នៅតែឡើងមកបង្ហាញម៉ូដដែរ។

2លោកតាត្រូវបានជនជាតិចិនដាក់ងារនៅក្នុងបណ្តាញសង្គមថាជា “លោកតាសង្ហា”។ ពួកគេបានសរសើរលោក តា អំពីការពុះពារឧបសគ្គប្រឆាំងនឹងអាយុរបស់គាត់ ហើយអាចឡើងមកធ្វើជាតារាបង្ហាញម៉ូដ។

សម្តីរបស់លោកតាមួយម៉ាត់ ដែលយើងរកពាក្យជំទាស់មិនឃើញគឺ៖ “វាគឺជាកម្លាំងចិត្តនៅខាងក្នុង។ វាមិនមែន ពាក់ព័ន្ធនឹងអាយុរបស់យើងទេ។” លោកតាបានបន្តថា៖ “ធម្មជាតិគឺជាអ្នកកំណត់វ័យរបស់យើង តែយើងគឺជា អ្នកកំណត់ការគិតរបស់យើង៕”

https://www.youtube.com/watch?v=XihRgLTmQOU