រកឃើញម្ចាស់ពានរង្វាន់ Club World Cup 2016 ហើយ!!

0
887

សម្រាប់ការប្រកួតក្នុងពានរង្វាន់ Club World Cup វគ្គផ្តាច់ព្រត្រ័រវាងក្រុមជើងឯកតំបន់អ៊ឺរ៉ុប  Real Madrid ប៉ះជា មួយជើងឯកតំបន់អាស៊ី Kashima Antlers។ នៅក្នុងការប្រកួតនេះ​ គឺក្រុមReal Madrid ជាអ្នកនាំមុខ​មុន​ដោយការទាត់បាល់បញ្ចូលទីរបស់កីឡាករ Benzema នៅនាទីទី 9 ប៉ុន្តែរៀបនឹងចប់តង់ទី១ ទៅហើយកីឡាករ Shibasaki របស់ក្រុម Kashima Antilers ក៏រកបានគ្រាប់តាម ស្មើរវិញបាន។ ការប្រកួតឈានដល់តង់ទី២ កីឡាករ Shibasaki ដដែល ក៏រកបានគ្រាប់នាំមុខទៅលើក្រុម Real Madrid។ មិនបានប៉ុន្មាននាទីផងកីឡាករ Ronaldo ក៏អាចរកបានគ្រាប់តាមស្មើរវិញ។ ការប្រកួត រហូតដល់បញ្ចប់តង់ទី២ គឺក្រុមទាំង២ មានលទ្ធផល 2-2។ ដូច្នេះ តំរូវអោយក្រុមទាំង2 ត្រូវប្រកួតថែម ម៉ោង 15នាទី ពីដងទៀត។ ក្តីសង្ឃឹមរបស់ក្រុម Kashima Antlers ត្រូវបានរលាយដោយការទាត់បាល់ បញ្ចូលរហូតដល់ទៅ 2គ្រាប់របស់កីឡាករ Ronaldo ក្នុងនាទីទី 97 និង104។ ធ្វើអោយបញ្ចប់ការប្រកួត ក្រុម Real Madrid យកជ័យជំនះ ទៅលើក្រុម Kashima Antlers ក្នុងលទ្ធផល 4-2។

https://www.youtube.com/watch?v=cmzViqqKtdY&t=33s