ឆ្លងឆ្នាំបើទៅលេងសៀមរាប កុំភ្លេច៥មុខនេះនៅ Night Market

5 Foods in Night Market - Siem Reap

0
1378

ថ្ងៃឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីឆ្នាំ ២០១៧ ជិតឈានចូលមកដល់តាមបណ្តាខេត្តក្រុងមួយចំនួន តែងមានការប្រារព្ធពិធីដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០១៧។ ហើយថ្ងៃនេះដែរ ក៏ជាថ្ងៃដែល បងប្អូនយើងចេញដំណើរកំសាន្តតាមបណ្តាខេត្តក្រុងណាមួយដែលខ្លួនចូលចិត្ត។

ហើយយើងក៏សូមជូនពរ ក្នុងឪកាសឆ្នាំថ្មីនេះ អោយអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបាន សុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងបើមានដំណើរកំសាន្តទៅទីណាសូមអោយជួបតែសេចក្តីសុខសប្បាយ។ ជាមួយគ្នានេះដែរប្រសិនបើ លោកអ្នកបានទៅលេងសៀមរាប យើងសូមណែនាំម្ហូប និងភេសជ្ជៈចំនួន៥មុខ ជូនលោកអ្នក។

Brick House
Brick House

នំគ្រកដូងស្នូលផ្អែម ជាជំរើសទី១ ដែលមាននៅក្នុងវីដេអូខាងក្រោមគឺជា នំគ្រកដែលមានស្នូល ច្រើនប្រភេទហើយមានរសជាតិផ្អែម មិនប្រើទឹកជ្រលក់ទេ។ ហើយស្នូលវាមានដូចជា ពោត, ចេក, ខ្នុរ ជាមួយតម្លៃមួយប្រអប់ ត្រឹមតែ ១ដុល្លារប៉ុណ្ណោះ សំរាប់ទីតាំងលក់ អ្នកលក់វ័យក្មេងម្នាក់នេះជាក្មេងស្រីដែរ លក់ម៉ោងសំរាប់ពីការរៀនសូត្ររបស់ខ្លួនដើម្បីបានកំរៃផ្គូតផ្គូងការសិក្សារបស់ខ្លួន ដោយរទះរបស់គាត់ចល័ត ចឹងអ្នកត្រូវដើររកមើលមិនបន្តិចហើយ។

នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម
នំគ្រកស្នូលផ្អែម

ងាកពីប្រភេទនំមក មើលអាហារសាច់ម្តង ហាងនេះជាហាងអាហារដ៏ពេញនិយម មានភ្ញៀវពេញៗហាង រកកន្លែងអង្គុយសឹងគ្មាន នេះក៏ព្រោះតែតម្លៃ និងរសជាតិ។ Seven Corner នេះមានទីតាំងជាប់នឹងផ្លូវបំបែកជាបី ហើយហាងនេះមានម្ហូបអាហារជាច្រើនសំរាប់ជ្រើសរើស។ សាកហាងមួយនេះបានណា ដើម្បីសន្សំលុយ ព្រោះតម្លៃអាហារនៅទីនោះសមរម្យទទួលយកបាន។ ហើយបើរកមិនឃើញអាចទាក់ទងតាមលេខទូរស័ព្ទ៖ 010 318 381។

Seven Corner
Seven Corner
Seven Corner
Seven Corner
Seven Corner
Seven Corner

ដល់អាហារទី៣នេះ រៀងផ្អែមបន្តិចហើយនោះគឺ ការ៉េមឆាដ៏ពេញនិយម ទល់មុខហាង Seven Corner តែម្តង ពេលចេញពីញ៉ាំបាយហើយ មកលាងមាត់ជាមួយការ៉េមឆាតាហ្មង កុំទុកយូរឆ្ងាញ់ណាស់ រសជាតិសូកូឡា។

ការ៉េមឆា
ការ៉េមឆា
ការ៉េមឆា
ការ៉េមឆា

បញ្ចប់ម្ហូបទី៣ ចូលដល់ទី៤ យើងសុំបង្ហាញកន្លែងមួយដែលជាទីពេញនិយមរបស់ជនបរទេស មកលេងសៀមរាបតែងចូលញ៉ាំនៅទីនេះ នោះគឺហាង Brick House ហើយដែលពិសេសដែលយើងយកមកបង្ហាញនោះគឺ សាច់អាំង BBQ ហើយកាន់តែអ៊ែមទៀតហើយ បើបានផឹកភេសជ្ជៈឆ្ងាញ់ៗ នៅទីនោះ ជាមួយនឹងសូរតន្ត្រី យ៉ាងពិរោះចាំកំដរថែមទៀតផង។

Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House
Brick House

ហត់ហើយមើលទៅ គ្រាន់តែអានដើរញ៉ាំបាន៤មុខហើយ ចឹងមុនត្រឡប់ទៅកន្លែងសំរាកវិញ កុំភ្លេចសាកនំរបស់ ម៉ិចស៊ីកូ កំដរមាត់តាមផ្លូវផងណា ត្រឹមតែ ២ដុល្លារប៉ុណ្ណោះ ទីតាំងទល់មុខ Island Bar។ Tel: 098 25 26 07

វីដេអូ