ភាពពិសេសរបស់ផលិតផលម៉ាក ដែលមនុស្សមួយចំនួនមិនបានដឹង

0
1870

ថ្មីៗនេះមនុស្សភាគច្រើននិយម និងគាំទ្រប្រើផលិតផលម៉ាក និងមានទំនោរទៅលើម៉ាកផ្សេងតាមចំណូលចិត្តរៀងៗខ្លួន ក្នុងនោះក៏មានមួយចំនួន បានដឹងយ៉ាងច្បាស់ពីប្រវត្តិនិងយល់យ៉ាងច្បាស់ ពីគុណភាពរបស់ម៉ាកដែលពួកគេស្រលាញ់ ខណៈក៏នៅមានមួយចំនួនមិនទាន់បានដឹង។យ៉ាងណាមិញ ខាងក្រោមនេះជាប្រវត្តិខ្លះៗ និងគុណវិសេសរបស់ម៉ាកល្បីៗចំនួនបី៖

TATICALL 5.11

ក្រុមអ្នក Design របស់ម៉ាក TATICAL 5.11 បានចុះធ្វើការជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់ ហើយបច្ចុប្បន្ននេះផលិផលម៉ាកនេះដែរ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រុមប៉ូលិស FBI ផងដែរ យ៉ាងណាមិញម៉ាក TATICAL 5.11 ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។

ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។ ជាការពិតណាស់គោលបំណងរបស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នៅផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុងដំណាក់កាលណាក៏ TATICAL 5.11 តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការរបស់ម្ចាស់។ យើងមិនអាចដឹង មុនថានឹងមានរឿងអ្វីកើតឡើងនោះទេ តែយើងអាចត្រៀមខ្លួនរួចជាស្រេច ជាមួយនិងវត្ថុដែលយើងប្រើប្រាស់រាល់ថ្ងៃសូម្បីតែសម្លៀកបំពាក់ មិនថាអ្នកកំពុងបំពេញការងារធម្មតា រឺមានបេសកកម្ម អ្នកនិងតែងតែមានអារម្មណសុវត្ថិភាព និងភាពទុកចិត្តប្រសិនបើទាំងនោះជាផលិតផលម៉ាក TATICAL 5.11 ។

THE NORTH FACE

ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិវិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ផលិតផលម៉ាក THE NORTH FACE មានដូចជា អាវរងារ អាវយឺត ស្បែកជើង កាបូប និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃធម្មតាដែរ។ ជំហានទាំង៤របស់ Northface ដើម្បីសម្រេចបាននូវគុណភាពនៃស្តង់ដាខ្ពស់បំផុតមានដូចខាងក្រោម
១. តាមរយៈការវាយតំលៃឧបករណ៍ និង មានការទទួលគំនិតយោបល់ ជាទៀងទាត់ពី អត្តពលិកដែលល្បីៗ លំដាប់ថ្នាក់ពិភពលោក។
២. ការដាក់វិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់បំផុត, ជាមួយនឹង Gore-tex ទម្ងន់ស្រាល ដែលមាន ក្រណាត់ប្រភេទ Shell ។
៣. ការដាក់វត្ថុធាតុដើម និងធាតុផ្សំផ្សេង ក្រោមការធ្វើតេស្ត យ៉ាងធ្ងន់ធ្ងរ ដូចជា ការធ្វើតេស្ត Tent C130 ដែលពាក់ព័ន្ធនឹងការដាក់តង់ នៅពីក្រោយស្លាបយន្តហោះ ដែលមានខ្យល់ខ្លាំងជាង 130km / ម៉ោង
៤. ជំហានសំខាន់បំផុតគឺនៅក្នុងការដំណើរការផលិតផល ជាមួយនឹងការធ្វើតេស្តថ្ម tortuous នៅក្នុងមន្ទីរពិសោធន៍ ហើយយើងបានផ្ញើសម្លៀកបំពាក់ និងឧបករណ៍របស់យើងអោយអត្តពលិក សាកល្បងប្រើ ដើម្បីអោយដឹងច្បាស់ ថាឧបករណ៍ទាំងអស់របស់យើង មានគុណភាពធន់ប៉ុណ្ណា នៅក្នុងការប្រើប្រាស់ក្នុងដំណើរផ្សងព្រេងពិតប្រាកដក្នុងពិភពលោក ។ បន្ទាប់ពីទទួលបានមតិពីអត្តពលិក អ្នកប្រើ, យើងបានសម្រាំងផលិតផល បន្ថែមឬបន្ត គ្នារហូតទទួលបានការទទួលស្គាល់ពីគុណភាពពីក្រុមអត្តពលិកថ្នាក់ពិភពលោករបស់យើង។

VICTORINOX

ត្រឹមឆ្នាំ ២០០១ ម៉ាកVICTORINOX បានបង្កើតផលិតផលថ្មី ដែលជាសម្លៀកបំពាក់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយបានដាក់លក់នៅលើទីផ្សារ និងទទួលការគាំទ្រផងដែរ។ ដោយទទួលបានជំនឿចិត្ត ពីគុណភាពកាំបិតតូចៗរបស់ម៉ាក VICTORINOX ទើបក្រុមហ៊ុននេះកាន់តែផ្តោតខ្លាំង​ ទៅលើគុណភាពនៃសម្លៀកបំពាក់និមួយៗ។ ដូច្នេះហើយសម្រាប់អ្នកប្រើប្រាស់ផលិតផលម៉ាកនេះ តែងតែទទួលបានអារម្មណ៍ផាសុខភាព បើទោះជាអ្នកឈរនៅលើជ្រលងភ្នំខ្ពស់ រឺអគារខ្ពស់ៗនៅក្នុងទីក្រុងក៏ដោយ។ បន្ទាប់ពីដឹង ប្រវិត្តនិងគុណវិសេសរបស់ម៉ាកទាំង ៣ នេះហើយ លោកអ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើម្ចាស់របស់វាហើយមែនទេ? កុំអោយរំលងឱកាសដ៏ល្អនេះអោយសោះ ព្រោះថាម៉ាកទាំងនេះ បានមកដល់ប្រទេសកម្ពុជាយើងជាយូរណាស់មកហើយ ហើយនឹងមានការដាក់ លក់បញ្ចុះតម្លៃដ៏គួរអោយភ្ញាក់ផ្អើលទៀតផងណា។

ការលក់បញ្ចុុះតម្លៃនេះនឹងធ្វើឡើងនៅថ្ងៃទី ៩ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅផ្សារទំនើប អីុអនជាន់ផ្ទាល់ដី ការបញ្ចុះតម្លៃនឹងផ្តល់ជូនរហូតដល់ ៥០%ក្នុងរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ។