ដើមសប្តាហ៍នេះភោជនីយដ្ឋានចំប៊ីកាហ្វេ សុំបង្ហាញម្ហូបមុនគេតែម្តង ហើយនោះគឺ «កួយចាប់» ដែលជាមុខម្ហូបពិសេសប្រចាំហាង និងមានការចូលចិត្តកុម្ម៉ង់ច្រើនពីភ្ញៀវប្រចាំហាងនេះ។


កួយចាប់ រសជាតិពិសេសជាងហាងដទៃដោយសារចុងភៅ មានជំនាញចម្អិនផ្ទាល់ដៃជាមួយ និងរសជាតិនិងគ្រឿងផ្សំពិសេសប្រចាំហាង ដែលធ្វើឲ្យទឹកស៊ុបមានរសជាតិឆ្ងាញ់ មានក្លិនថ្នាំចិនឈ្ងុយ ហើយកាន់តែអ៊ែននោះគឺ គ្រឿងក្នុងជ្រូក និងពងទាខឆ្ងាញ់តែម្តង។


ភោជនីយដ្ឋានចំប៊ីកាហ្វេ ក៏មានជម្រើសម្ហូប ជាច្រើនមុខទៀតផងដែរ ដូចជា គុយទាវទឹកខ្មៅ, បាយខជើងជ្រូក និងមុខម្ហូបជាច្រើនផ្សេងទៀត ចាំទទួលស្វាគមន៍ភ្ញៀវមកធ្វើជ្រើសរើសតាមការចូលចិត្តរបស់ខ្លួន។



ភោជនីយដ្ឋានចំប៊ីកាហ្វេ
ទូរស័ព្ទ៖ 089 500 494 | 093 60 61 62
ទីតាំង៖ #65, ផ្លូវ 315, សង្កាត់បឹងកក់២, ខណ័្ឌ ទួលគោក, រាជធានីភ្នំពេញ
វីដេអូ