អាហារដ្ឋាន ភ្នំពេញ៨៨ ដែលមានទីតាំងនៅទល់មុខវត្តចាក់អង្រែក្រោម ផ្ទះលេខ ១៤២៦ តាមបណ្តាយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។ អាហារដ្ឋាននេះមានម្ហូបពិសេសៗ ជាច្រើនដែលល្បីប្រចាំហាងរបស់ខ្លួនរួមមានដូចជា៖ ស៊ុបកន្ធាយ, អយស្ទ័រផ្សិតម្ទេស, ត្រីក្រហម៣រសជាតិ, បង្គារចំហ៊ុយទឹកដូង, មឹកចំហ៊ុយញាត់សាច់ពិសេស, ក្តាមឆាប្រៃផ្អែម, ក្តាមចំហ៊ុយ,បង្គារដុតអំបិល និងមនុស្សជាច្រើនមុខទៀត។








តែថ្ងៃនេះសុំលើកយករបៀបធ្វើក្តាមឆាប្រៃផ្អែម មកបង្ហាញហើយព្រោះអី មុខម្ហូបមួយនេះពេញនិយមខ្លាំង គ្រាន់តែឃើញគឺ គួរអោយចង់ញ៉ាំ ចង់ស្គាល់រសជាតិតែម្តង ដោយម្ហូបនេះវាត្រូវបានចុងភៅប្រើសាច់ក្តាមស្រស់ៗ ធ្វើភ្លាមៗ ឆាដោយកំដៅភ្លើងខ្ពស់ត្រឡោម យ៉ាងក្តៅ ជាមួយគ្រឿងផ្សំពិសេស គ្រាន់តែឆារួចភ្លាម ក្លិនឈ្ងុយ ម៉ាអ៊ែមហ្មង។




ងាកពីរបៀបធ្វើក្តាមឆាប្រៃផ្អែម មកមើលស៊ុបកន្ធាយកំពុងពុះហ៊ុយផ្សែងត្រឡូមឯណេះវិញម្តង។ ស៊ុបនេះជាស៊ុបដែលភ្ញៀវប្រចាំហាងភ្នំពេញ៨៨ និយមចូលចិត្តណាស់ ព្រោះស៊ុបនេះមានក្លិនឈ្ងុយប្លែកម៉្យាងខុសពីស៊ុបដទៃ ហើយថែមទាំងមានអារម្មណ៍ថាមានកំលាំង ឡើងវិញ ក្រោយទទួលទានរួច។


ក្រៅពីម្ហូបដែលបានរៀបរាប់ខាងលើ អាហារដ្ឋានដ៏ធំនេះ នៅតែមានអាហារគ្រប់ពេលលក់បន្តមិនដាច់ឡើង ហើយខាងក្រោមនេះជាប្រភេទអាហារពេលព្រឹក មានមីស៊ុប គុយទាវ ជាច្រើនជម្រើសថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន…



អាហារដ្ឋាន ភ្នំពេញ៨៨
ទូរស័ព្ទ៖ 023 425 218 | 088 6666 698
ទីតាំង៖ នៅទល់មុខវត្តចាក់អង្រែក្រោម ផ្ទះលេខ ១៤២៦ តាមបណ្តាយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម
វីដេអូ