កាលពីថ្ងៃពុធ នៅ Hammersmith Town Hall គឺមានការដាក់សំណើរក្នុងការជួសជុលកីឡដ្ឋាន Stamford Bridge ដើម្បីបង្កើនចំនួនកៅអីបានរហូតដល់ទៅ 6 ម៉ឺននាក់។ សម្រាប់នៅក្នុងការប្រជុំ ដែលចំណាយ ពេលអស់ 4ម៉ោងកន្លះ គឺគេបានពិភាក្សាអំពីការការជួសជុលឡើងវិញ ដែលនឹងចំណាយពេលរហូតដល់ ទៅ 3ឆ្នាំ និងចំណាយទឹកប្រាក់រហូតដល់ទៅ 500លានផោន ក្នុងការជួសជុល។ គួរបញ្ជាក់ផងដែលថា កីឡដ្ឋាន Stamford bridge របស់ក្រុមតោខៀវ Chelsea គឺអាចផ្ទុកអ្នកទស្សនារហូតដល់ទៅ 41,663 នាក់។ ហើយក៏ជាប់ជា កីឡដ្ឋានធំជាងគេទៅ 9 នៅប្រទេសអង់គ្លេសបន្ទាប់ពីកីឡដ្ឋានរបស់ Manchester United, Arsenal, West Ham, Manchester City, Liverpool, Sunderland, Newcastle United និង Aston Villa។
https://www.youtube.com/watch?v=d1_rqdgOQIs