អាហារបែបបូហ្វេ វាពិតជាទទួលអារម្មណ៍ខុសប្លែក ពីការពិសារអាហារកម្មង់ មានអ្នកបំរើសេវាកម្មសព្វគ្រប់បែបយ៉ាង ។ តាមការពិតបើយើង គិតមើលម្តងទៀត ក្នុងការពិសារអាហារជួបជុំគ្រួសារ បងប្អូន មិត្តភក្តិ សាច់ញាតិ បើយើងប្តូរការពិសារ អាហារបែបសេរី ដែលគេហៅថា អាហារ បូហ្វេនោះ អ្នកនឹងគិតថាវា ដូចជាសប្បាយ ខុសប្លែក ដោយសារយើងអាចជ្រើសរើសនូវប្រភេទអាហាបានដោយខ្លួនឯងយ៉ាងសេរី មិនមានការកំណត់ម៉ោងទទួលទានថែមទៀតផង ។
ចំពោះ ហាងដែលក្រុមការងារ KSPG.TV លើកឡើងសំរាប់ថ្ងៃនេះ គឺហាងដែលមានភ្ញៀវមូយចំនួនធំបានស្គាល់រួចមកហើយគឺ កាកា ស៊ុគីស៊ុប នោះអី!
តួយ៉ាង ចំពោះហាងនេះ ផ្តល់ជូនអាហារ ច្រើនប្រភេទណាស់លោកអ្នកអាចពិសារអាហារបានច្រើនបែប ច្រើនជំរើស ទាំងស៊ុប សាច់អាំង អាហារសម្រន់ ញាំ ឆា ចៀន ។ បន្ថែមពីលើនោះមានជម្រើស បន្លែដ៏ច្រើន កាកាស៊ុគីស៊ុប ក៏មាននំប៉ាវ ប្រហិត ស៊ូស៊ី នំខេក និងការ៉េមជាច្រើនរសជាតិ។
បើនិយាយពី សាច់វិញនោះ មានច្រើនប្រភេទដូចជា សាច់គោអូស្ដ្រាលី សាច់គោអាមេរិក ត្រីព្រិលទឹកកក និងត្រីសាល់ម៉ុន ជាពិសេសនោះ គឺមានបង្កងធម្មជាតិ ក្តាម បង្គា មឹក គឺសុទ្ធតែស្រស់ៗតែម្តង ។
ភោជនីយដ្ឋាន កាកាស៊ុគីស៊ុប
សាខាទី1 កោះពេជ្រ៖ ទល់មុខស្ពាននាគភ្លោះច្រកចេញ តម្លៃធម្មតា ត្រឹមតែ $12,80 បញ្ចុះតម្លៃពិសេសពី ១៥% ទៅ ២០ ភាគរយ
សាខាទី2 ផ្សារដើមគរ៖ ផ្លូវមុន្នីរ៉េត ២១៧ ខាងកើតផ្សារដើមគរ ១០០ម៉ែត្រ ទល់មុខផ្លូវបត់ទៅខារ៉ាអូខេ វីននីស ក៏មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃដូចសាខាទី១ដែរ តែពិសេសជាងបន្តិចត្រង់ថា បើអ្នកចំណាយអស់ចំនួន ៤នាក់ គឺ ផ្តល់ជូន ម្នាក់ free តែម្តង
ទូរស័ព្ទ៖ 093 80 00 89 | 078 80 00 89 | 012 28 77 67
Facebook Page: កាកាស៊ុគីស៊ុប
អូ៎! ភ្លេច មួយទៀត ហាងនេះនឹងមានការចាប់រង្វាន់ពិសេស រង្វាន់ចាប់ពី១$ ដល់ ១០០$ រហូតដល់ចូលឆ្នាំចិន ខាងមុខនេះ (មានរង្វាន់ទាំងអស់)៕
ផែនទីសាខាទី១
ផែនទីសាខាទី២
វីដេអូ