ធ្លាក់ខ្យល់ត្រជាក់ចឹង បានស៊ុបញ៉ាំល្ងាចនេះមិនដឹងឆ្ងាញ់ម៉េចទេ?

ស៊ុបតុងយ៉ាំ ចង្កាក់

0
1087

អាកាសធាតុនឹងធ្លាក់ខ្យល់ត្រជាក់ តាមបណ្តាខេត្តមួយចំនួន រួមទាំងក្រុងភ្នំពេញផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចឹងហើយថ្ងៃនេះយើងសូមលើកយក ស៊ុបមួយប្រភេទដែលអាចអង្គុយញ៉ាំជុំគ្នាយ៉ាងសប្បាយរីករាយ ជាលក្ខណៈគ្រួសារ មិត្តភ័ក្រ្តនាពេលល្ងាច ហើយទីតាំងហាងក៏អ៊ែមទៀត គឺក្នុងបរិវេណកោះពេជ្រតែម្តង ជាប់មាត់ទន្លេទៀត ស៊ុបក៏ឆ្ងាញ់ អារម្មណ៍ក៏ល្អ ច្បាស់ជាអារម្មណ៍ស្រស់រាយមិនខាន។

ស៊ុបតុងយ៉ាំ ចង្កាក់
ស៊ុបតុងយ៉ាំ ចង្កាក់

ស៊ុបដែលយើងនឹងបង្ហាញនេះ មានឈ្មោះថា ស៊ុបតុងយ៉ាំ ចង្កាក់ ដោយស៊ុបមួយឈុតមានដូចជា សាច់គោ ពងមាន់ ប្រហិតចង្កាក់ គ្រឿងសមុទ្រចង្កាក់និងបន្លែគ្រប់មុខ ហើយទឹកស៊ុបតុងយ៉ាំដ៏ឈ្ងុយ។ ពេលកំពុងពុះក្តៅៗ ទៀតនោះកាន់តែអ៊ែមហើយត្រជាក់ៗ ចឹងនៅចាំអីទៀតមោះ! ទៅភ្លក្សទាំងអស់គ្នាណាល្ងាចនេះ…

ស៊ុបតុងយ៉ាំ ចង្កាក់
ស៊ុបតុងយ៉ាំ ចង្កាក់

ហាង Cambo Meatball សាខាកោះពេជ្រ
Tel: 093 32 57 89 / 070 89 88 23
Address: ខាងក្នុងទីក្រុងកោះពេជ្រ តំបន់ញ៉ាំអាហារមាត់ទន្លេ ច្រកចេញ  ក្បែរស្ពាននាគ បែរមុខទៅ ឌ្រីមលេន

វីដេអូ