ឧបករណ៍អេឡិចត្រូនិក បង្ហាញផ្លូវសម្រាប់បំពាក់លើទោចក្រយាន វាមិនមែនជាបច្ចេកវិទ្យា ថ្មីនោះទេនាពេលបច្ចុប្បន្ន ប៉ុន្តែBeeline ជាឧបករណ៍មួយផ្សេងសម្រាប់បំពាក់លើទោចក្រយានដែលមានសមត្ថភាពលើសពីGPS ។
Beeline បានបំពាក់នូវបច្ចេកវិទ្យាជាច្រើនដូចជាBluetooth និង GPS ហើយអ្វីដែល ពិសេសសម្រាប់ឧបករណ៍មួយនេះគឺ វាមិនត្រឹមតែបង្ហាញនូវគោលដៅ និងទីកន្លែងរបស់លោកអ្នកទេ តែវាថែមទាំងព្យាករណ៍ថា គោលដៅរបស់លោកអ្នកនៅសល់ចម្ងាយប៉ុន្មានទៀតផង និងបង្ហាញផ្លូវដែលល្អបំផុតសម្រាប់ជិះទោចក្រយានផងដែរ ។ ជាងនេះទៀត វាមានទំហំតូចស្រាល ការពារទឹកចូល ហើយថ្មអាចប្រើប្រាស់បានរហូតដល់៤សប្តាហ៍ និងអាចភ្ជាប់ជាមួយទូរស័ព្ទដែលដំណើរការដោយកម្មវិធីAndroid និង iOS។
បើទោះជាបង្ហាញផ្លូវល្អសម្រាប់អ្នកជិះទោចក្រយានក្តី ក៏ការសម្រេចចិត្តប្រើប្រាស់ផ្លូវនៅតែអាស្រ័យលើអ្នកបញ្ជាដដែល ។
ក្រុមហ៊ុនផលិតផល Beeline និយាយថា វាមិនត្រឹមតែជាឧបករណ៍សម្រាប់អ្នកជិះទោចក្រយាននោះទេ អ្នកឡើងភ្នំ អ្នកដើរព្រៃ ក៏អាចប្រើប្រាស់បានដូចគ្នាដែរ ៕