ល្ងាចនេះថ្ងៃឈប់សំរាក តើមានគំរោងទៅពិសាអាហារនៅទីណាហើយឬនៅ? បើសិនជាមិនទាន់សូមណែនាំហាងអាហារសម្រន់មួយកន្លែងដែលមានលក់អាហារសម្រន់ជាច្រើនប្រភេទ។
ទីក្រុងភ្នំពេញសព្វថ្ងៃ ពោរពេញទៅដោយហាងអាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា។ យ៉ាងណាមិញ បើសិនជា ចង់ពិសាជាលក្ខណះ សាច់គោអាំង ឬក៏ស៊ុប ក្រុុមការងារ KSPG.TV បានស្គាល់ហាងមួយកន្លែងទៀតហើយមានឆ្ងាញ់ពិតមែន។
បើយើងធ្វើដំណើរកាត់តាមផ្លូវ ១៩១ ក្រោយសាលា វ៉ាន់ដា លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានក្លិនឈួល ឈ្ងុយក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីសាច់កំពុងអាំង ធ្វើអោយទប់ចិត្តមិនចូលពិសាមិនបាន។
ហាងនេះមានឈ្មោះថា យ៉ាយ៉ា សាច់គោជ្រនួច មានបំរើជូន សាច់គោជ្រនួច សាច់អាំងចង្កាក់ ស៊ុបមីហឹរតុងយាុំបែបថៃ សាច់ជ្រូកអាំង ស្លាបមាន់អាំង ជើងមាន់អាំង ហតដកប្រហិតអាំងឬឆឹង ខ្យងអាំង បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ បុកល្ហុងបង្គារស្រស់ និងអាហារសំបូរបែបផ្សេងទៀត។
ហាង យ៉ាយ៉ា សាច់គោជ្រនួច
លេខទូរស័ព្ទទំនាក់ទំនង៖ 012889182 / 016 968 969
អាស័យដ្ឋាន៖ #22 ផ្លូវ 191 សង្កាត់ទំនប់ទឹក (ក្រោយសាលា វ៉ាន់ដា)
វីដេអូ