ហាងនំបុ័ង ៣ហាងនេះល្បីខ្លាំងឆ្ងាញ់ម៉ាកប់ ធ្លាប់សាកនៅហ្នឹង?

នំប័ុងឆ្ងាញ់ៗ

0
4244

អោយតែនឹកឃើញឃ្លាន ម្ហូបអីដែលសម្រន់ភ្លាមៗ ដូចវីដេអូខាងក្រោមហ្នឹងចឹងឃើញចង់ញ៉ាំហើយ, ហើយអ្នកធ្លាប់ចំណាំអត់ថា អោយតែឃើញនំប័ុងដាក់សាច់ ដឹងតែឃ្លាន ព្រោះអីម៉ោងនេះ ម៉ោងហេវនោះអី! ហាសហាសហា និយាយលេងទេ តែថ្ងៃហ្នឹងសុំបង្ហាញកន្លែងលក់នំប័ុងសាច់ល្បីៗ ៣ហាងដែលមានរសជាតិឆ្ងាញ់ម៉ាកប់ រសជាតិខុសៗគ្នាតាមហាងនីមួយៗ អ្នករើសបានតាមការចូលចិត្តចុះមានដូចខាងក្រោម៖

ហាង នំប័ុងជ្រូកខ្វៃ

នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់

បើ​យើង​ធ្វើ​ដំណើរ​តាម ម្ដុំ​ផ្លូវ​ក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លើ​ដងផ្លូវ ៤៣០ ​យើង​នឹង​ឃើញ​មាន​រទេះរុញ​២ កំពុង​ឈរ​ទទឹម​គ្នា ដែល​មួយ​ជា​រទេះរុញ​លក់​លត់​ឆា និង​មួយទៀត​ជា​រទេះរុញ​លក់​នំ​ប័​ុ​ង​ជ្រូក​ខ្វៃ ពិសេស ដែល​មាន​អ្នកទិញ​ឈរ​ចោមរោម​ច្រើន​រៀង​រាល់​ល្ងាច​។

នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ លាយសាច់កាប់
នំប័ុងជ្រូកខ្វៃ
រទេះរុញ នំប័ុងជ្រូកខ្វៃ
នំប័ុងជ្រូកខ្វៃ
រទេះរុញ នំប័ុងជ្រូកខ្វៃ

ឃើញ​ដូចនេះ​យើង​ក៏ សាក​ទិញ​ញ៉ាំ​ដើម្បី​ភ្លក្ស​រសជាតិ​នំ​ប័​ុ​ង​ជ្រូក​ខ្វៃ អង្គុយ​បណ្តើរ​សួរ​បងស្រី​ម្នាក់​ដែល​ដៃ​គាត់​មិន​ទំនេរ​នោះ​ទេ តែ​គាត់​នៅ​តែ​ឆ្លើយ​មួយ​ៗ ថា​សួរ​មក​អូន​អត់​អី​ទេ​។​

“​ក្នុង​មួយ​ថ្ងៃ​បងស្រី​លក់ដាច់​អស់សាច់​ប៉ុន្មាន​គីឡូ ហើយ​លក់​ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន​ដែរ? បងស្រីៈ អូ៎​អូន មួយ​ថ្ងៃ​បងអាច​លក់​បាន ៣០​គីឡូ ព្រោះ​បង​មាន ៣​កន្លែង​សំរាប់​ដាក់​លក់​ដូច​ជា នៅទល់មុខក្លោងទ្វាខាងជើងស្តាតអូឡាំពិក ជួរជាមួយតុលាការក្រុង​, ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​កន្លែង​ហ្នឹង​មួយ​កន្លែង​ទៀត ក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហើយ​បង​លក់​ពី​ម៉ោង ២​ថ្ងៃរសៀល ដល់​ម៉ោង ៨​យប់​តែ​ពេល​ខ្លះ​អាច​លក់អស់​មុន​ម៉ោង​ណា​អូន “​។

ហាង នំប័ុងសាច់ហុងកុង

ចំណីមាត់ថ្មី! នំប័ុងសាច់ហុងកុង, ម៉េចបានយើងហ៊ាននិយាយថាវាថ្មី ថ្មីព្រោះថា យើងគ្រប់គ្នាអ្នកក៏បានដឹងបានលឺ បានឃើញ បានភ្លក្សហើយនូវរសជាតិនំប័ុងសាច់កាប់ សាច់ខ្វៃ សាច់ផាកឡូវ សាច់ប៉ាតេ និងសាច់ផ្សេងៗទៀត តែនេះនំប័ុងសាច់បែបហុងកុង តែច្នៃរសជាតិបែបខ្មែរ។

នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ

អ្នកទាំងអស់គ្នាប្រាកដជាសួរទៀតហើយថា ម៉េចបាននិយាយថា បែបហុងកុងផង ខ្មែរផងមែនអត់? នឹងហើយនេះជាអ្វីដែលពិសេសរបស់នំប័ុងប្រចាំហាង សូហៃ ហើយដោយសារតែគាត់បានឆ្ងាញ់រសជាតិរបស់សាច់ ជាមួយកាពិ និងគ្រឿងផ្សំបែបខ្មែរ តែច្នៃពីហុងកុង និយាយរួមរសជាតិដែលខ្មែរយើងចូលចិត្តតែម្តង។

នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ
នំប័ុងសាច់ហុងកុងសូហៃ

នំប័ុងសាច់ហុងកុងនេះ ក្រុមការងារយើងបានភ្លក្ស តែភ្លក្សលក្ខណៈថា ២ដើមម្នាក់ឯងហ្មង ហើយគាត់ថា រសជាតិសាច់វាមិនតាលាន់ទេ ញ៉ាំអស់២ដើមហើយ នៅចង់ថែមទៀត តែថែមលែងកើត ព្រោះអីទឹកសណ្តែក ក៏ឆ្ងាញ់ អស់២កែវទៀត ដាក់លែងចូលហើយ។ អូយ៎ លឺពួកគាត់និយាយប្រាប់ក៏លេបទឹកមាត់ដែរ ចឹងល្ងាចនេះទៅសាកជាមួយ គ្នាណា…

កាន់តែពិសេសទៅទៀតនោះ ហាងយេីងខ្ញំុមានសេវាកម្មដឹកជញ្ជូនចាប់ពី ដប់ដេីមឡេីង ទៅគឺមិនគិតថ្លៃដឹកជញ្ជូនឡេីយ។នំបុ័ងឆ្ងាញ់ពិសេសតំលៃធូរថ្លៃត្រឹមតែ​​ 2500រៀល ​តែប៉ុណ្ណោះ រកណាាទៀត……

ហាង សូហៃ គុយទាវបាក់សៀក
លេខទូរស័ព្ទ៖ 088​ 888 2222, 078 471 472, 096 4002 168
អាស័យដ្ឋាន ៖ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ ( នៅពីមុខ ឃ្លាំងក្រុមហ៊ុន Green Trade ឬក៏​ ហួស​ CTN ប្រហែល 1500ម។​ ចាប់ផ្តើមលក់ចាប់ពីម៉ោង3:00ល្ងាចដល់ 8:00យប់ ។

វីដេអូ

 

ហាង នំប័ុងប៉ាតេផ្សារកាប់គោ

បើនិយាយទាក់ទងនឹងនំប័ុងប៉ាតេ ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាងនំប័ុងប៉ាតេមួយនេះវិញហាក់មានភ្ញៀវ ឈរចាំទិញខុសប្លែកធម្មតា ដែលបណ្តាលចិត្តអោយអ្នកដំណើរជិះកាត់ចង់សាកភ្លក្សដែរ។

IMG_4237

ថ្ងៃនេះខ្ញុំសូមណែនាំហាងលក់នំប័ុងប៉ាតេមួយកន្លែងនោះគឺ មានឈ្មោះថា “នំប័ុងប៉ាតេ ផ្សារកាប់គោ”។ និយាយពីរសជាតិវាវិញបើបានញាំុម្តងហើយចង់ញាំុម្តងទៀត។ ចឹងពេលដែលទំនេរម្តងៗ គិតចង់ទៅញាំុនំប័ុងប៉ាតេ គួរសាកទៅញាំុរសជាតិក៏ឆ្ងាញ់ ហើយតម្លៃក៏សមរម្យទៀត ពោលគឺ ៣០០០៛ ក្នុង១កំណាត់។

នំប័ុងប៉ាតេ
នំប័ុងប៉ាតេ

នំប័ុងដែលអាំងក្តៅៗ ដាក់ជាមួយប័រ ផ្គាប់ផ្សំជាមួយគ្រឿង ជ្រក់ល្ហុង និងសាច់ប៉ាតេដែលមានរសជាតិឆ្ងុយឃើញហើយស្រក់ទឹកមាត់ម៉ង។

នំប័ុង
នំប័ុង

តែឈប់សិនបើចង់ដឹងថាហាងលក់នំប័ុងប៉ាតេនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណា សូមមើលពីវីដេអូនេះទាំងអស់គ្នា