រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ កញ្ញា ស្ថិតនៅអគាវឌ្ឍនៈ បានរៀបចំដាក់សម្ពោធខ្សែភាពយន្តរឿង «ក្រោមមេឃតែមួយ We Are one» ព្រមទាំងការដាក់បង្ហាញកម្មវិធីជជែកកម្សាន្ត បែបយុវវ័យJebJub ICON ផងដែរ ។ ហើយអ្វីដែលសំខាន់ គឺស្នាដៃរឿងភាគនេះ ត្រូវអ្នកដឹកនាំរឿងផ្តោតសំខាន់លើតួថ្មីសន្លាងតែម្តង ដែលស្អាតសង្ហាដូចកូនកាត់បរទេសមករំលេចឲ្យទាក់ទាញ ។
លោកម៉ា ចាន់ណារ៉ា នាយកប្រតិបត្តិក្រុមហ៊ុនRooSter_Kool បានលើកឡើងថា ខ្សែភាពយន្តភាគរឿង «ក្រោមមេឃតែមួយ We Are One» នេះ ជាខ្សែភាពយន្តភាគបែបយុវវ័យមានចំនួន២៤ភាគ ស្រេចដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង៧យប់ រាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី៣០ កញ្ញា នេះតទៅ ។ ខ្លឹមសារនៃសាច់រឿងចង់បង្ហាញពីផ្នត់គំនិតយុវជនសម័យថ្មី ដែលមានភាពមោះមុត ក្នុងការឈោងចាប់យកក្តីស្រម៉ៃ ដែលខ្លួនតែងតែប្រាថ្នាចង់បាន ។
ពិសេស ជាងនេះទៅទៀត កត្តាមិនយល់ស្របពីសំណាក់មាតាបិតា និងអាណាព្យាបាល ។ ភាពយន្តភាគ ដែលមានការទន្ទឹងរង់ចាំយ៉ាងយូរពីសំណាក់យុវវ័យ និងជាផ្នត់គំនិតថ្មីប្លែក ហើយលោកអ្នកទស្សនិកជននឹងឃើញពីទេពកោសល្យតារាវ័យក្មេងប៉ិនសម្តែងបែបធម្មជាតិទាំងស្អាតពូកែ ក្រោមការខំចម្រាញ់យកពីក្រុមការងារយ៉ាងយកចិត្តទុកដាក់មុននឹងហៅមកសម្តែង ។ លោកបន្តទៀតថាJebJub ICONជាកម្មវិធីជជែកកម្សាន្តយ៉ាងពិសេសបែបយុវវ័យដែលពោរពេញទៅដោយភាពច្នៃប្រឌិតរួមបញ្ចូលទាំងការថែរក្សាសុខភាពនិងសម្រស់ព្រមទាំងការភ្លក់ម្ហូបអាហារឆ្ងាញ់ៗនិងជួបជាមួយតារាកិត្តិយសល្បីៗក្នុងប្រទេសកម្ពុជា។