កីឡាករ Romelu Lukaku បានបំបែកកំណត់ត្រារបស់ក្រុម Manchester United របស់ Andrew Cole ក្នុងការរកគ្រាប់បាល់ចំនួន 7 គ្រាប់ក្នុងការប្រកួតលីកចំនួន 7 លើករបស់គាត់ខណៈដែលគាត់បានបន្ថែមគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Juan Mata និងគ្រាប់បាល់ពីរគ្រាប់ពី Marouane Fellaini ក្នុងជ័យជម្នះ 4-0 លើក្រុម Crystal Palace នៅ Old Trafford ។ លទ្ធផលនេះមានន័យថាក្រុមរបស់លោក Jose Mourinho បានដណ្តើមចំណាត់ថ្នាក់ពីក្រុម Manchester City យ៉ាងហោចណាស់ជាបណ្តោះអាសន្ននៅលើកំពូលតារាង។
Mata របស់ក្រុម Man United រកគ្រាប់បាល់មួយគ្រាប់ត្រឹមតែ 3 នាទីតែប៉ុណ្ណោះដោយការបញ្ចូនបាល់យ៉ាងល្អពីមិត្តរួមក្រុមកីឡាករ Marcus Rashford បន្ទាប់មកកីឡាករ Fellaini បានបានរកបានមួយគ្រាប់ទទៀតដោយការបញ្ជូនរបស់ Ashley Young ។
ក្រុមជម្រើសជាតិបែលហ្ស៊ិកដ៏ធំ Fellaini រកបានមួយគ្រាប់ទៀត ដោយការទាត់បាល់ហ្វ្រីឃីករបស់ Rashford ។ជិតចុងម៉ោងទៅ ហើយ Lukaku រកបានមួយគ្រាប់ទៀត ដោយការបញ្ចូនបាល់យ៉ាងល្អពីមិត្តរួមក្រុម . ធ្វើអោយចប់ការប្រកួត ក្រុម Manu លត់ចាស់ដៃ។