Tuesday, November 26, 2024
spot_img
More

    Latest Posts

    ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​គង់ ណៃ និង​ប្រាជ្ញ ឈួ​ន ទទួល​កិត្តិយស​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី

    រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា បើ​រក្សា​បាន​នូវ​សន្តិភាព គឺ​យើង​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ រក្សា​បាន​នូវ អ្វី​ៗ​ដែល​យើង​បាន​ប្រឹង​រួម​គ្នា​កសាង​តាំងពី​បាតដៃ​ទទេ ។ ទាំង​ផ្នែក​យូ​ណេ​ស្កូ​ក៏​បាន​មក​ចូលរួម​ដែល​ផ្តល់​នូវ​ការ​រួមចំណែក​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។
    ចាប៉ី​ដង​វែង​ដាក់​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​អ​រូបិយ​របស់​អង្គការ​យូ​ណេ​ស្កូ ។ ខ្ញុំ​រីករាយ និង​បាន​ចូលរួម​ចំណែក​ជាមួយ​មេដឹកនាំ​កម្ពុជា​តាំងពី​ដំណាក់​ដំបូង​រហូត​មក​ដល់​នាទី​នេះ ។ ខ្ញុំ​អត់​ទាន់​បញ្ចប់​នៅ​ត្រឹម​នាទី​នេះ​ទេ ខ្ញុំ​បាន​ប្រកាស​រួច​ហើយនឹង​បន្ត​រយៈពេល​ពីរ​អាណត្តិ​ទៀត​យ៉ាងតិច ។

    សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​វិមាន​សន្តិភាព​ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ ដែល​ទទួល​បាន​ពានរង្វាន់​សិល្បៈ​វប្បធម៌​ក្រុង​ហ្វុ​គុ​អូ​តា​នៃ​ប្រទេស​ជប៉ុន​ពី​ព្រះ​អង្គ​ម្ចាស់​Akishino ។
    សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ថា ខ្ញុំ​មិន​ឱ្យ​អ្នក​ណា​បំផ្លាញ​ទឹកដី​នេះ​បាន​នោះ​ទេ ។ វត្តមាន​របស់ខ្ញុំ​គឺជា​វត្តមាន​ចាំបាច់​ដើម្បី​រក្សា​ប្រទេស​នេះ​ឱ្យ​ស្ថិត​នៅ​ជា​ប្រទេស​ដែល​មាន​សន្តិ​ភាព ចៀស​ឆ្ងាយ​ពី​បដិវត្តន៍​ពណ៌ ពី​ការ​បំផ្លាញ​ដោយ​អំពើ​ក្បត់​ណាមួយ​នោះ​ដែល​យើង​មិន​អាច​ទទួលយក​បាន ។ ទីបញ្ជាការ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បញ្ជា​ចេញ​ធ្វើ​បដិវត្តន៍​ពណ៌ មិន​អាច​ទទួលយក​បាន​ទេ ។
    ឥឡូវ​ត្រូវ​បាន​ឃ្លាំមើល ហើយនឹង​ត្រូវ​បាន​ទប់ស្កាត់ ។ យើង​នឹង​បន្ត​ទប់ស្កាត់ យើង​មិន​ព្រម​ដាច់ខាត​ហើយ​ជាមួយនឹង​ការ​បំផ្លា្ញ​ញ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ជាតិ​មួយ​នេះ ។ ទម្រាំ​មាន​ពេល​នេះ​លំបាក​ណាស់ ។ ដូច្នេះ​វត្តមាន​របស់ខ្ញុំ​គឺជា​វត្តមាន​ចាំបាច់​សម្រាប់​បន្ត​សន្តិភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នេះ ។

    ខ្ញុំ​ពិតជា​មាន​មោទនភាព​ដោយសារ​យើង​បាន​រួម​គ្នា​ចេញដំណើរ​ពី​ស្ថានភាព​ដ៏​លំបាកលំបិន ។ ពិតមែន​សិល្បករ សិល្ប​ការិនី​មួយ​ចំនួន​បាន​លាចាក​លោក​នេះ​ទៅ ទោះបីជា​ជំនាន់​មុន​ក្តី មុន​របប ក្នុង​របប​ប៉ុ​ល ពត​ក្តី ប៉ុន្តែ​ក្រោយមក​ទៀត​ក៏​នៅ​មាន​សិល្បករ សិល្ប​ការិនី​របស់​យើង​មួយ​ចំនួន​បាន​ចូលរួម​ដើម្បី​កសាង រៀបចំ​ឡើង​វិញ​សិល្បៈ​សម្រាប់​ប្រទេស​របស់​យើង ។​ទទួលទាន​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ​ដើម ផឹកទឹក​នឹក​ដល់​ប្រភព ។ ដែល​ហៅ​ថា​វប្បធម៌ គឺ​មិន​គ្រាន់តែ​សិល្បៈ​មួយ​មុខ ឬ​ចម្រៀង​មួយ​មុខ​នោះ​ទេ ក៏​ប៉ុន្តែ​វា​ពាក់ព័ន្ធ​បញ្ហា​ច្រើន​ណាស់ ហើយ​ដែល​គ្របដណ្តប់​លើ​ទិដ្ឋភាព​ជា​ច្រើន​ដែល​យើង​បាន​ខិតខំ​រួម​គ្នា​ធ្វើ​ឱ្យ​រស់រាន​មានជីវិត​មិន​ត្រឹមតែ​រស់រាន​មានជីវិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​ទេ កន្លង​ទៅ​យើង​ក៏​បាន​ដាក់​ជា​បន្តបន្ទាប់​ទាំង​រូបី និង​អរូបី​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ដូច​ជា​ជា​ប៉ី​ដង​វែង​នេះ គឺ​យើង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​អរូបី​ពិភពលោក​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ។
    ជាមួយ​នេះ​ការ​ទទួលស្គាល់​ជា​បន្តបន្ទាប់​នូវ​ស្នាដៃ​សិល្បៈ​បែប​បុរាណ​របស់​យើង​ក៏​បាន​ធ្វើ​ជា​បន្ត ហើយ​រឿង​នេះ​យើង​បន្ត​អភិរក្ស​តទៅ​ទៀត​ជាមួយនឹង​អ្វី​ដែល​វា​កំពុង​តែ​ស្ងិ​ត​នៅ​ក្នុង​ប្រទេស​របស់​យើង ។

    សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំលឹក​រៀបរាប់​ពី​សកម្មភាព​សិល្បករ​តាំងពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន គឺជា​អនុស្សាវរីយ៍​ដ៏​កម្រ​ដោយ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​គ្រប់​ទិដ្ឋភាព​គ្រប់​ផ្នែក​គ្រប់​វិស័យ និង​អនុ​វិស័យ​ដែល​ក្នុង​នោះ​រាប់​ទាំ​វិស័យ​សិល្បៈ​វប្បធម៌​ផង​ដែរ​ដែល​អាច​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​សិល្បៈ​ច្រើន​ទម្រង់ ។
    នៅ​ក្នុង​ឱកាស​សំណេះសំណាល​នោះ សម្តេច​តេ​ជោ​បាន​សម្រេច​រៀបចំ​ការ​ជួបជុំ​សិល្បករ សិល្ប​ការិនី​គ្រប់​ទម្រង់ នៅ​ថ្ងៃ​៣ មីនា ទិវា​វប្បធម៌ រៀបចំ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​អញ្ជើញ​សិល្បករ សិល្ប​ការិនី​ជួបជុំ​គ្នា​ដើម្បី​សំណេះសំណាល ហើយ​ទទួលទាន​អាហារ​ជាមួយ​គ្នា ។
    សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បំពាក់​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់ ណៃ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​អម​ដោយ​ប្រាក់​១០០​លាន​រៀល ។
    ចំណែក​លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន ប្រគល់​ជូន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​អម​ប្រាក់​ចំនួន​២០​លាន​រៀល ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.