Tuesday, November 26, 2024
spot_img
More

    Latest Posts

    ដេ​នី ក្វា​ន់ រង​ការ​ចំអក​រើស​គូស្នេហ៍​មិន​សម​នឹង​ខ្លួន តែ​នាង​មិន​ស្តាយក្រោយ

    រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បែកធ្លាយ​រូបភាព​ផ្អែមល្ហែម​របស់​នាង​ដេ​នី ក្វា​ន់ ជាមួយ​លោក​ចាន់ មក​រា តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​នេះ​រួច​មក តារា​ដែល​ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូង​​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​សម្រេច​ជ្រើសរើស​បុរស​ម្នាក់​នេះ​ជា​សង្សារ ។

    ដេ​នី ក្វា​ន់ អះអាង​ថា បើ​ទោះបីជា​បុរស​ដែល​ខ្លួន​ជ្រើសរើស​នេះ​មិន​មាន​រូបរាង​សង្ហា និង​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក៏​ពិតមែន ប៉ុ​ន្តែ្ត​នាង​មើល​ពី​ចិត្ត​ស្មោះ​ជាង​បញ្ហា​ទាំង​នេះ ។

    ក្រោយ​ពេល​បង្ហាញមុខ​គូស្នេហ៍​មក​ត្រូវ​មនុស្ស​មួយ​ចំនួន​ថា​មិន​សក្តិ​សម​នឹង​គ្នា​ទេ ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឲ្យ​ដេ​នី ក្វា​ន់ ឆ្លើយ​តប​ទៅ​វិញ​ភ្លាម ដោយ​នាង​បញ្ជាក់​ដោយ​គ្មាន​លាក់លៀម​ពី​សម្ព័ន្ធ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​ខ្លួន​នេះ ។

    តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​ដែល​ជាប់​បម្រាម​ប្រឡូក​អាជីព​សិល្បៈ​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រសួង​វប្បធម៌ នាង​ដេ​នី ក្វា​ន់ បាន​សរសេរ​សារ​បង្ហោះ​ថា «​មាន​មនុស្ស​ជា​ច្រើន​សួរ​ខ្ញុំ​ថា​ហេតុ​អី​ខ្ញុំ​រើស​យក​ម្នាក់​ហ្នឹង ខ្ញុំ​ក៏​មិនដឹង​ឡើយ​ថា​រើស​ខុស ឬ​ក៏​រើស​ទៅ​ត្រូវ តែបើ​ឱ្យ
    រើស​​ថ្មី​ម្តងទៀត​ខ្ញុំ​នៅ​តែ​រើស​យក​ម្នាក់​ហ្នឹង​ដដែល​.. ព្រោះ​ស្នេហា​របស់ខ្ញុំ​ទាំង​ពីរ​មិនមែន​ស្ថិត​លើ​មាត់​អ្នក​ដទៃ ខ្ញុំ​សុខចិត្ត​ធ្វើ​ព្រះ​នាង​របស់​ប្តី​អ្នកក្រ ប្រសើរ​ជាង​ធ្វើ​ទាសករ​ប្តី​អ្នក​មាន ។

    គ្មាន​ពាក្យ​ស្តាយក្រោយ​ដែល​មាន​បង​ជា​សង្សារ​របស់​អូន ទោះ​អ្នក​ដទៃ​មើល​មក​បង មិន​ល្អ មិន​ស្អាត មិន​សង្ហា មិនមែន​ជា​ឧកញ៉ា ឬ​ឯកឧត្តម តែ​សម្រាប់​នារី​ម្នាក់​នេះ​តែងតែ​មើល​ឃើញ​ចំណុច​ល្អរ​បស់បង​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​អំពើ និង​ចិត្ត​ស្មោះ​ត្រង់រ​បស់បង ។ ពិភពលោក​នេះ​ធំ​ណាស់​តែ​យើង​អាច​រកគ្នា​ឃើញ នេះ​បញ្ជាក់​ថា​និ​ស្ស​យ័​បណ្តា​ឱ្យ​យើង​ទាំង​ពីរ​នាក់​បាន​ស្គាល់គ្នា បាន​កាន់​ដៃ​គ្នា ផ្តល់​ភាព​ស្និទ្ធស្នាល និង​ស្នាមញញឹម​ចំពោះ​គ្នា ទាំង​ដែល​យើង​បាន​ឆ្លងកាត់​ឧបសគ្គ ជា​ច្រើន ។ ពាក្យ​គេ​ច្រណែន ពាក្យ​គេ​ចង់​បំបែក​យើង ពាក្យ​គេ​ថា​យើង​មិន​សម​នឹង​គ្នា កែវភ្នែក​គេ​មើល​មក​យើង​​ទាំង​ពីរ​នាក់​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​មិន​ស្មើ​គេ ។ យើង​បែកបាក់​គ្នា​ជា​ច្រើន​លើក តែ​ចុង​ក្រោយ​យើង​ក៏​អាច​ត្រលប់​មក​ដូច​ដើម ដោយសារ​ក្តី​ស្រលាញ់ និង​អាណិត​រវាង​បង និង​អូន ទោះជា​ស្ថានភាព​ពេល​ខ្លះ​ហាក់ដូចជា​គួរ​ឱ្យ​ភ​យ័​ខ្លាច គេ​សម្លឹង​មក​យើង​ទាំង​ពីរ​នាក់​ក្នុង​ផ្លូវ​មិនល្អ តែ​យើង​បាន​បង្ហាញ​ប្រាប់​ពួក​គេ​ពី​ភាព​បរិសុទ្ធ​របស់​យើង​ទាំង​ពីរ​នាក់​ឱ្យ​គេ​បានឃើញ ។ សម្រាប់់​ពេលវេលា​ដែល​នៅ​សល់​មក​ដល់​ពេល​នេះ អូន​ចង់ឱ្យ​បង​បន្ត​កាន់​ដៃ​អូន​រហូត​ដល់​វិនាទី​ចុង​ក្រោយ »​។

    ដោយឡែក​បើ​ក្រឡេក​មើលទៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ចាន់ មក​រា វិញ​ក៏​បាន​បង្ហោះ​សារ​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ខ្លួន​លើ​ដេ​នី ក្វា​ន់ វិញ​ថា «​យើង​បាន​ឆ្លងកាត់​នូវ​បញ្ហា​ជា​ច្រើន​ពី​អតីតកាល យើង​នឹង​ដើរ​នៅ​មុខ​ដើម្បី​ស្វែងរក​ភាព​ជោគជ័យ ។

    សព្វ​ថ្ងៃនេះ​ខ្ញុំ​មិនមែន​ជា​បុរស​ដែល​មាន​ជាងគេ​បំផុត​ទេ ប៉ុន្តែ​នៅ​ថ្ងៃស្អែក ឬ​នៅ​ពេល​អនាគត​មិន​ដូច​គ្នា​ទេ ។ សូម​អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​របស់​អ្នក ! ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ដែរ​»៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.