ចំណីមាត់ថ្មី! ដែលកំពុងតែទាក់ចិត្តមិត្តៗយុវវ័យយើងខ្លាំង បានជាយើងហ៊ានថាចឹងព្រោះតែរូបរាង នៃការ៉េម TJ រាងCuteៗ និងបាយក្តាំងប្រហិតបំពងដ៏ឈ្ងុយផាយក្លិនចេញពីក្រោយសាលាយុគន្ធរនេះ មើលទៅទំនងដល់ហើយទ្រាំមិនសាកមិនបានទេ ។
បើសិនជិះក្រោយសាលាយុគន្ធរ កុំភ្លេចមើលតូបរទេសមួយឈ្មោះថា TJ The Cart ចូលទៅមិនខុសទេ ដឹងតែចូលចិត្តហើយ ព្រោះថាការ៉េម TJ នេះគឺមានរាងCuteៗណាស់ សុទ្ធតែត្រូវចិត្តយុវវ័យ តម្លៃក៏មិនថ្លៃដែរ ៥០០០រៀលនិង បើចង់ញាុំច្រើនមុខក៏បានប្រាប់ម្ចាស់ហាងទៅ ប៉ុន្តែត្រូវថែមលុយតាមនិងហើយ តែយ៉ាងណាក៏មិនអីដែរព្រោះយើងអាចញាុំបានច្រើនរសជាតិនោះអី!
បើងាកមកមើលប្រហិតបំពង បាយក្តាំងបំពងនេះវិញក៏មិនអន់អីណា! ឡើងស្រួយស្រឹបមានច្រើនពណ៌ស្រស់ៗ ស្រោចជាមួយទឹកជ្រលក់ហិរៗ ដាក់ក្នុងត្រឡោកដូងក្លិនឡើងឈ្ងុយ ហើយងាយស្រួលកាន់ញាុំ ថែមទាំងច្រើនរសជាតិទៀតផងនោះ ដឹងហើយថាអ្នកច្បាស់ជាចង់សាក ចង់ភ្លក្សហើយ ចឹងកុំអោយខាតពេលយូរមើលវីដេអូសិន ចឹងល្ងាចនេះអាចទៅសាកបានណា ។
Tel:010 728 299
ទីតាំង៖ ផ្លូវ 105 ក្រោយសាលាយុគន្ធរ
វីដេអូ