រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះតាមប្រភពពីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងដែលបានចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីបម្រាមចាក់ផ្សាយបទចម្រៀងមានចំណងជើងថា«គ្រូបង្រៀនស្រវឹងស្រា» របស់ក្រុមហ៊ុនផលិតកម្មថោន ដែលមានចែងសេចក្តីលម្អិតដូចខាងក្រោម ៖
នៅទីបំផុតបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោន ច្រៀងដោយអ្នកនាង ចេន សែចៃ និងនិពន្ឋដោយលោក យឹម តាស្រង់ ត្រូវបានក្រសួងព័ត៌មានចេញលិខិតប្រកាស ឈប់អោយចាក់ផ្សាយជាសាធារណៈបន្ទាប់ពីមានការរិះគន់ពីប្រិយមិត្តអ្នកស្តាប់ ពិសេសស្ថាប័នគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។
បើទោះនោះជាការចង់អោយគ្រូមានការផ្ចិតផ្ចង់ស្មារតីបង្រៀនសិស្សជៀសវាងការសេពគ្រឿងស្រវឹង ក៍ចំនុចតូចនេះមិនត្រូវយកមកផ្សាយចំអកឡកលើយឡើយ។ នោះត្រូវបានគេសន្និដ្ឋានថាអោយសិស្សនិស្សិតមានគំនិតស្អប់គ្រូ។ ដូចនេះហើយគ្រូជាមាតាបិតាទី២ហើយសព្វថ្ងៃវិស័យអប់រំកំពុងតែកែទម្រង់ទាំងសិស្ស និងគ្រូនាំគ្នាសហការបង្រៀនស្រាវជ្រាវផ្ទេរចំនេះដឹង។ ម្យ៉ាងសម្រាំងយកគុណភាពអ្នកចេះគឺជាប់ រួមទាំងបាក់ឌុបប៉ុន្មានឆ្នាំនេះសិស្សប្រឡងជាប់សុទ្ឋតែប្រឹងពីចំនេះពិតដែលចេះចាំពីគ្រូផ្តល់ជូននិងការខិតខំរៀនបន្ថែមខ្លួនឯង ៕