ចង់ញាុំសាច់អាំងទឹកកាពិដែរអត់ ហើយដឹងថានៅទីណាមានលក់ទេ? តោះចឹងទៅហាង Mini BBQ សាច់អាំងទឹកកាពិ នៅម្តុំសន្ធរមុក ក្រោយសាកលវិទ្យាល័យអាសីុអឺរុបថ្មី សាកប្តូររសជាតិញុាំសាច់អាំង ជាមួយទឹកកាពិពិសេសប្រចាំហាងដ៏ឆ្ងាញ់មកពីខេត្តត្បូងឃ្មុំម្តងមើល៍! ឆ្ងាញ់ប៉ុណ្ណា ។
ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង ហើយបើបានញាុំកុំភ្លេចសួរកនំបញ្ចុកគេផងណា ព្រោះបើបានសាកនំបញ្ចុកជាមួយសាច់អាំងទឹកកាពិទៀតនោះ វាកាន់តែឆ្ងាញ់ជាប់ចិត្តហើយ។ មិនមែនចេះតែនិយាយទេណា ក្រុមការងារយើងសាកហើយ រសជាតិទឹកកាពិប្រចាំហាងនេះឆ្ងាញ់ប្លែកបស់គេមែន ហើយតម្លៃក៏សមរម្យដែរ។
មិនត្រឹមតែប៉ណ្ណោះ សម្រាប់ហាងក៏មានការលក់បញ្ចុះតម្លៃជូនអតិថិជនរបស់ខ្លួនផងដែរ ចុះតម្លៃ 15% ពីម៉ោង ២រសៀល ដល់ម៉ោង៦ល្ងាច សម្រាប់សាច់អាំង គឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ តោះកុំបាច់នៅយូរអី ល្ងាចនេះសាកប្តូររសជាតិញាុំសាច់អាំង ជាមួយទឹកកាពិរសជាតិដើមខេត្តត្បូងឃ្មុំនេះមើល ថាឆ្ងាញ់យ៉ាងម៉េចទៅ ហើយបើទំនេរទៅពីថ្ងៃតិចក៏ល្អដែរណា ព្រោះគេបញ្ចុះតម្លៃពិសេស។
ហាង Mini BBQ សាច់អាំងទឹកកាពិ
លេខទូរស័ព្ទ៖ 069 363 666 / 098 555 906
ទីតាំង៖ ទីតាំង ក្រោយសាកលវិទ្យាល័យអាសីុអឺរុបថ្មី ផ្លូវលេខ 146។
វីដេអូ