លក់ទល់ភ្លឺហ្មង! មួយចាន១មឺុន ល្បីជាង២០ឆ្នាំហើយ

ហាង លីណា 

0
2518

ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញហាងមួយកន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ មានមនុស្សជាច្រើន អ្នកខ្លះអង្គុយ អ្នកខ្លះឈរចាំទិញក៏ព្រោះតែទីនោះមានលក់ពោះគោទឹកប្រហុក សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ  ល្បីខ្លាំងណាស់លក់ជាង២០ឆ្នាំហើយ ហើយអ្វីដែលសំខាន់នោះគឺលក់ទល់ភ្លឺតែម្តង។

 ហាង លីណា 
ហាង លីណា
 ហាង លីណា 
ហាង លីណា
 ហាង លីណា 
ហាង លីណា

និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ ហើយតម្លៃវិញក៏សមរម្យដែរ១ចាន ១មឺុនរៀលទេ ញុាំមិនស្តាយលុយទេ ហើយមានទឹកភេសជ្ជៈច្រើនមុខថែមទៀតផង។

ហាង លីណា 
ហាង លីណា
ហាង លីណា 
ហាង លីណា
ហាង លីណា 
ហាង លីណា

បើល្ងាចនេះមិនដឹងថាត្រូវញុាំអីនៅទីំណាទេ គួរសាកមើលទៅ ហើយទាល់តែប្រញាប់តិចព្រោះហាងរបស់គាត់មានភ្ញៀវច្រើនណាស់រកតែកន្លែងអង្គុយសឹងតែមិនបានផង តែរបស់ដែលឆ្ងាញ់គឺចឹងហើយ បើមិនចឹងទេច្រកយកមកញ៉ាំនៅផ្ទះក៏បាន ជុំគ្រួសារ មិត្តភ័ក្រ្តក៏បាន។

ហាង លីណា
ទីតាំងៈ មហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមន (ទល់មុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ)

វីដេអូ