រោងភាពយន្តលេជេនព្រីមៀម (Legend Premium) នៅផ្សារទំនើប Exchange Square បានបើកដំណើរការសាកល្បងហើយ

Legend Cinemas

0
2334

ដំណឹងល្អសម្រាប់ប្រិយមិត្តរបស់រោងភាពយន្តលេជេន!
ការរង់ចាំអស់រយៈពេលជាយូរបានដល់ហើយ!!!

ដោយកន្លងមករោងភាពយន្តលេជេនមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តអ្នកទស្សនា ហើយប្រិយមិត្តមួយចំនួនដូចជាបានដឹងហើយថា រោងភាពយន្តលេជេននឹងពង្រីកសាខាមួយទៀតបន្ថែមដែលមានទីតាំងនៅ ផ្សារទំនើប Exchange Square ជាន់ទី២ នៅខាងក្រោយធនាគារវឌ្ឍនៈ​តាមរយៈការឃើញបដានៅឯផ្សារទំនើប Exchange Square ផ្ទាល់ រឺក៏តាមរយៈការនិយាយពីមាត់មួយទៅមាត់មួយ ហើយក៏មានការងឿងឆ្ងល់ថា ពេលណាសាខាថ្មីនេះនឹងចាប់ផ្តើមបើក។

ឥឡូវនេះការរង់ចាំរបស់ប្រិយមិត្តបានមកដល់ហើយ ដែលវាក៏ជាកាដូដើមឆ្នាំថ្មីមួយទៀតសម្រាប់ប្រិយមិត្តអ្នកទស្សនា។​ សម្រាប់សាខាថ្មីក្រោយគេរបស់រោងភាពយន្តលេជេននេះមានឈ្មោះថ្មីថា លេជេនព្រីមៀម(Legend Premium) ដែលមានលក្ខណៈកាន់តែទំនើប ​អស្ចារ្យ​ បំពាក់ដោយបច្ចេកទេសចុងក្រោយបង្អស់ កៅអីថ្មីៗ ទន់ ងាយស្រួលអង្គុយ មានទីធ្លាដើរធំទូលាយ សម្លេង​ និង រូបភាពកាន់តែច្បាស់ល្អជាងមុន ទីធ្លារៀបចំដោយការតុបតែងរចនាស្អាតៗទៅតាមសម័យកាលបច្ចុប្បន្នដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជន។

Legend Cinemas
Legend Cinemas

សម្រាប់ការបើកសាកល្បងនេះ គឺបើកតែ ២ សាលសិន ដែលសាលទាំងពីរនោះមានឈ្មោះ និងមានលក្ខណៈពិសេសរៀងៗខ្លួនៈ

សាលទី១​ ដែលបំពាក់ដោយសម្លេង ដុលប៊ី អ៊ែតម៉ូស (Dolby Atmos)​ ដែលមានសម្លេងរងំ រត់ជុំវិញខ្លួនគួរអោយចង់ទស្សនា។

សាលទី​២ ដែលបំពាក់ដោយកៅអីថ្មី ទន់ ងាយស្រួលអង្គុយ និង អាចបត់ទៅខាងក្រោយតាមចំណង់ចំណូលចិត្ត។

កុំភ្លេចណា៎! មកទទួលយកបទពិសោធន៍ថ្មីនៅរោងកុនថ្មី និងទំនើបចុងក្រោយ របស់រោងភាពយន្តលេជេនទាំងអស់គ្នា!

ហ្វេនៗអាចមើលម៉ោងបញ្ចាំងសម្រាប់ថ្ងៃនេះនៅខាងក្រោមនេះបាន។

Legend Cinemas
Legend Cinemas

អ្នកណាៗក៏ទៅលេជេនដែរ!
#LegendPremium #LetsGoLegend
Click here to our official website: www.legend.com.kh