មិនសាកតិចស្តាយ! ទាអាំងក្នុងពាងនេះលក់បានដល់ទៅ ១៨០ក្បាលក្នុងមួយថ្ងៃ

ទាអាំងក្នុងពាងរសជាតិហុងកុង

0
3087

សព្វថ្ងៃនៅរាជធានីភ្នំពេញ បើយើងជិះកាត់នៅតាមដងវិថីមានការពេញនិយមបំផុតសំរាប់ម្ហូបអាហារជាច្រើនដែលយើងហៅថា Street Food មិនថាជារទេះឬក៏ហាងនានា។

ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង

ដូច្នេះសំរាប់ក្រុមការងារ KSPG.TV ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើការលក់ទាអាំង មិនត្រឹមតែប៉ុណ្ណោះ មានឈ្មោះប្លែកៗពីគ្នា​មានអ្នកលក់មួយចំនួនអោយឈ្មោះថា ទាអាំងទឹកឃ្មុំ ទាំអាំងអំបិលម្ទេស​ឬក៏ទាអាំងក្ន​ងពាង ជាដើម។ ស្របពេលនេះ យើងក៏បានប្រទះឃើញអ្នកលក់ទាអាំង មួយកន្លែងបានអោយឈ្មោះ ទាំអាំងរបស់ខ្លួនថា ទាអាំងក្នុងពាងរសជាតិហុងកុង ។

ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង

សំរាប់អ្វីដែលក្រុមការងារបានសាកសួរអ្នកលក់សឹងមិនគួរអោយជឿ សំរាប់ទីតាំងមួយកន្លែងលក់ទាអាំងក្នុងពាងរសជាតិហុងកុង ​នេះក្នុងមួយថ្ងៃគឺលក់បានដល់ទៅ ១៧០ទា រហូតដល់១៨០ទា ឯណោះ។ ដូច្នេះវាច្បាស់ជាមានលក្ខណះពិសេសជាក់ជាមិនខានទៅលើរសជាតិ និងតំលៃ បើនិយាយពីរសជាតិវាពិតជាមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនទៅលើការផ្សំគ្រឿងរសជាតិ និងសាច់ទាមានភាពផុយ​ ​ស្រួយ ស្រស់ៗតែម្តងដោយសារតែការលក់ដាច់ជារៀងរាល់ថ្ងៃនោះ។

ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង
ទាអាំងក្នុងពាងរសជាតិហុងកុង

គួរតែមិនចាំបាច់បកស្រាយច្រើនទេណ៎ អ្នកញាំុំប្រាកដជាចង់ដឹងពីតំលៃជាក់ជាមិនខាន ដូច្នេះយើងសូមប្រាប់អ្នកទាំងអស់តែម្តង ទាអាំងក្នុងពាងរសជាតិហុងកុង មួយក្បាលមានតំលៃត្រឹមតែ ២០០០០រៀល​តែប៉ុណ្ណោះ។

តូប ទាអាំងក្នុងពាងរសជាតិហុងកុង
អាស័យដ្ឋាន៖ ផ្លូវលេខ ១៩៨៦ កែងផ្លវ ១០០៣
ទូរស័ព្ទទំនាក់ទំនង៖ ០៨៦​៦១៦៣២៣
ម៉ោងលក់៖ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៧ល្ងាច

វីដេអូ