ទៅរកណាទៀតបើមានគ្រប់យ៉ាងហើយហ្នឹង! ទាំងបរិយាកាសស្រស់ស្រាយអាចជ្រើសរើសអាហារច្រើនយ៉ាង ញាុំបណ្តើរទស្សនាបាល់ទាត់ ស្តាប់តន្រ្តីកំដរអារម្មណ៍ ដូច្នេះហើយទីតាំងល្អដែលសមស្របសំរាប់លោកអ្នកនោះគឺ Feeling Coffee ម៉ាអ៊ែមហ្មង។
ហាង Feeling Coffee ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលាន័រតុនជ្រោយចង្វារ តំបន់ត្រើយម្ខាងទីតាំងល្អស្រស់ស្រាយ ព្រោះតែបរិយាកាសនៅទីនោះផ្ទាល់ គឺធ្វើអោយអ្នកពេញចិត្តការញាុំអាហារគ្រប់មុខ គ្រឿងសមុទ្រស្រស់អាំង សាច់អាំងគ្រប់មុខ បុកល្ហុងបែបថៃ មាន់អាំង៣រសជាតិ រសជាតិឈីស ហើយភេជ្ជៈមានដូចជា៖ Feeling Coffee, cheese flavor , Green tea TOFU ឆ្ងាញ់ៗ មិនតែប៉ុណ្ណោះលោកអ្នកបានទស្សនាការលេងបាល់ទាត់ផង និងរីករាយជាមួយតន្រ្តីកំដរអារម្មណ៍ ដើម្បីធ្វើអោយបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតផង។
លោកអ្នកអាចរីករាយជាមួយក្រុមគ្រួសារ មិត្តភក្រ ឬជាមួយមនុស្សជាទីស្រលាញ់ទទួលបាននៅអារម្មណ៍ប្លែកសម្រាប់ការជួបជុំគ្នាលោកអ្នកកុំភ្លេចជ្រើសរើសយក ហាង Feeling Coffee ពិតជាមិនខកបំណងទេមានគ្រប់យ៉ាងតែម្តង មិនងាយទេណាដែលហាងមានទីតាំងល្អបែបនេះ ហើយបើនៅជាន់លើវិញគឺរឹតតែអ៊ែមតែម្តង លោកអ្នកញាុំអាហារបណ្តើរគយគន់ថ្ងៃលិចបណ្តើរចាំកាលទៀត!
ហាង Feeling Coffee
ទូរស័ព្ទលេខ៖ 011 599 916 /015 599 916
អាសយដ្ឋាន៖ នៅជិតសាលាន័រតុនជ្រោយចង្វារ( ផ្លូវកែវពេជ្រចិត្តា)
ទល់មុខទន្លេមេគង្គ
វីដេអូ