ការនិយាយតតគ្នាមកយូរហើយពីខេត្តបាត់ដំបង ល្បីខ្លាំងខាងសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ ច្រើន ហើយថែមទាំងមានកន្លែងដំណើរកំសាន្តក៏ច្រើន មិនចាញ់ខេត្តផ្សេងៗប៉ុន្មាននោះទេ ហើយថ្ងៃនេះក្រុមការងារសូមរំលឹកអនុស្សាវរីយ៏ខ្លះៗ សម្រាប់អ្នកខេត្តបាត់ដំបងផ្ទាល់ធ្លាប់ទៅញុាំជួបជុំមិត្តភ័ក្រ ឬក្រុមគ្រួសារ ក៏ដូចជាលោកអ្នកដែលតែងតែធ្វើដំណើរកាត់តាមខេត្តបាត់ដំបងម្តងៗ ធ្លាប់ចូលញាុំ ឬទិញផ្ញើរក្រុមគ្រួសារ នៅតាមកន្លែងទាំង១០នេះ! ចឹងតោះ!តាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖
នំបញ្ចុកទឹកអំព្រឹក
១. នំបញ្ចុកទឹកអំព្រឹក ដែលល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅឃុំអន្លង់វិល តាមដងផ្លូវជាតិលេខ៥ មានភ្ញៀវជាច្រើនដែលតែងតែឈប់យាន្តជំនិះរបស់ខ្លួនពេលជិះកាត់ ដើម្បីញ៉ាំនំបញ្ចុកដ៏ឆ្ងាញ់ ហើយបើបានទៅសាកកុំភ្លេចភ្លក្សរសជាតិទឹកអំព្រឹកផងព្រោះអី វាឆ្ងាញ់ជាប់ចិត្តតែម្តង កាន់តែអ៊ែមទៀតបើដាក់ម្ទេសហ៊ុយ ពីលើបន្តិចទៀតនោះ។
ប្រហិតសាច់គោ
២. ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅម្តុំសាលាចិន Pub Street
ក្រូចពោធិ៍សាត់ ស្រុកបាណន់
៣. ក្រូចពោធិ៍សាត់ ស្រុកបាណន់៖ ស្រុកនេះជាស្រុកមួយដែលដំណាំក្រូចពោធិ៍សាត់ មានរសជាតិឆ្ងាញ់ ប្រចាំខេត្តបាត់ដំបងបើបានទៅបាត់ដំបង ហើយចង់ញ៉ាំក្រូចដែលមានរសជាតិ ផ្អែមឆ្ងាញ់កុំភ្លេច ទៅតាមផ្លូវស្រុកបាណន់ ជិតដល់ចំការទំពាំងបាយជូ នោះអ្នកនឹងឃើញមានអ្នកក្រូច តាមផ្ទះ លក់ដង្ហែតាមដងផ្លូវ។
ចំការទំពាំងបាយជូ ស្រុកបាណន់
៤. ចំការទំពាំងបាយជូ ស្រុកបាណន់ ចំការទំពាំងបាយជូនេះ មានកន្លែងសំរាប់ថតរូបស្អាត ហើយមានដើមទំពាំងបាយជូ យ៉ាងច្រើន ហើយ ម្ចាស់ចំការក៏បានច្នៃផ្លែទំពាំងបាយជូ អោយទៅជាភេសជ្ជៈ និងស្រាបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។
ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង
៥. ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង ពងមាន់អាំងនៅជួរមាត់ស្ទឹងនេះ ឆ្ងាញ់ព្រោះអីអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ ហើយល្បីខ្លាំង នៅបាត់ដំបង។
ទាដុតអំបិលម្ទេសទួលតាឯក
៦. ទាដុតអំបិលម្ទេសទួលតាឯក ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។
ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក។
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
៧. ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
៨. អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
ទូរស័ព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង
ក្រឡានតាកុក ជិតវត្តសំរោងក្នុង
៩. ក្រឡានតាកុក ជិតវត្តសំរោងក្នុង
ណែមជ្រៃកោង
១០. ណែមជ្រៃកោង
វីដេអូ