អាកាសធាតុក្តៅចឹងបេីបានរបស់ត្រជាក់ៗដឹងមិចទេន៎ ចំណីមាត់ថ្មី! ក្នុងរដូវក្តៅនេះបានមកដល់ហើយ ទឹកកកឈូសផ្លែខ្លុង ពីហាង MotoCafe ។
ទឹកកកឈូសផ្លែខ្លុង បានមកអង្រួនចិត្តមិត្តៗអ្នកញុាំមិនស្ទើរទេ! ព្រោះតែភាពទាក់ទាញនៃការច្នៃប្រឌិតប្លែកៗ ពីឈ្មោះថាទឹកកកឈូសធម្មតាឱ្យទៅជាទឹកកកឈូសផ្លែខ្លុងប្រ៊េនៗ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង នៅចាំអីទៀតអាកាសធាតុក្តៅខ្លាំងចឹងគួរតែរកទឹកកកឈូសត្រជាក់ៗហើយទើបបាន។
ហាងស្លាកយីហ៊ោប្រ៊េន MotoCafe ដែលបង្កើតដោយស្នាដៃកូនខ្មែរនេះ ទទួលបានការគាំទ្រខ្លាំង មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មានទេ គឺមានការរៀបចំឡើងយ៉ាងប្លែកភ្នែកតែម្តង ហើយដើម្បីឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួនក្នុងរដូវក្តៅនេះ សម្រាប់ហាងផ្ទាល់ បាននាំចំណីមាត់ថ្មី គឺទឹកកកឈូសផ្លែខ្លុង ធានាថាត្រូវចិត្តខ្លាំង ទាំងភាពទាក់ទាញ និងរសជាតិឈ្ងុយឆ្ងាញ់របស់ទឹកស្ក ត្នោតរបស់ខ្មែរយើងឆ្ងាញ់ម៉ាកប់ រួមទាំងផ្លែឈើស្រស់ៗ ធ្វើឱ្យរសជាតិឆ្ងាញ់ត្រូវមាត់ ត្រជាក់ដល់បេះដូង ។
ក្រៅពីទឹកកកឈូសឆ្ងាញ់ហើយនោះ ដូចដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម រួមទាំងការហ្វេដ៏ឈ្ងុយឆ្ងាញ់របស់ស្នាដៃកូនខ្មែរមិនចាញ់ប្រ៊េនស្រុកគេឡើយ ហើយបើនិយាយពីបរិយាកាសទាំងក្នុងហាង និងក្រៅហាងគីមានភាពទាក់ទាញខ្លាំងតែម្តង ដើមឈើធំៗ មានម្លប់ត្រជាក់ ក្នុងហាងរៀបចំប្លែកៗមានភាពទាក់ទាញ កន្លែងអង្គុយស្រួល មានចំណតរថយន្តធំទូលាយ ។
ហាង MotoCafe
Call: 071 892 0508 / 098 892 0508 / 099 920 508
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
វីដេអូ