ថាមិនឃ្លានក៏មិនកើតដែរ ព្រោះតែជាទម្លាប់អោយតែជិតដល់ម៉ោងចេញពីធ្វើការដឹងតែក្រពះរើរកចំណីរញុាំហើយ ចឹងពេលនេះក៏ជាពេលដែលក្រុមកាងារយើងដល់ម៉ោងបង្ហាញកន្លែងញាុំឆ្ងាញ់ៗជូនដល់លោកអ្នកផងដែរ លើកនេះមានដល់តែ៣កន្លែងថែមទៀតផង ដឹងអត់ថាជាអាហាសម្រន់អ្វី? គឺសាច់គោអាំងឆ្ងាញ់ៗ សុទ្ទតែល្បីរាប់ឆ្នាំមកហើយ លក់ដាច់មិនណយទេណា ដូចនេះចង់ដឹងថាមាននៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ហាង សាច់អាំង យាយសក់ ស
ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។
ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរស័ព្ទ៖ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
វីដេអូ
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់អាំងឈ្ងុយៗ មានកោះ ថ្លើម ស្លាបមាន់ សាច់គោអាំង ញាុំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ អូ!ឃ្លានហា៎ ហើយចាំឱ្យតែដល់ម៉ោងសំរាកគឺថា បបួលគ្នាទៅញុាំឱ្យណាណីម្តង ចឹងតោះ! ហាងសាច់គោអាំងភូមិចំរើនផលនេះមិនខកបំណងឡើយ គឹតម្លៃធូរថ្លៃណាស់ ១ចង្កាក់១០០០៛ ទៅ១៥០០៛ទេ ។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរស័ព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA
វីដេអូ
ហាង សាច់គោអាំងម៉ាក់អាយ៉ា
សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។
វាប្រាកដជាមិនមានភាពងាយស្រួលនោះទេដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។
ហើយអ្វីដែលធ្វើអោយអ្នកញ៉ាំបាយនៅទីនោះភ្លេចមិនបាននោះគឺ ហាងនេះមានភេសជ្ជះ មួយទៀតនោះ ទឹកសណ្តែកខៀវ ដែលអោយតែទៅញ៉ាំដឹងតែមិនភ្លេចទេ ដើម្បីអោយរសជាតិបាយកាន់តែអ៊ែម ឆ្ងាញ់មែនណា បើបានទៅលេងកុំភ្លេចទៅសាកណា…
ហាង សាច់គោអាំងម៉ាក់អាយ៉ា
ទូរស័ព្ទ៖ 012 765 143
ទីតាំង៖ ផ្ទះលេខ 94 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខាងជើងវត្តសារាវ័ន្ត)
វីដេអូ