រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងផលិតកម្មថោន នាងស៊ូ ស៊ីរីកា បានប្រកាសបញ្ចប់អាជីពសិល្បៈពាក់កណ្តាលទី បន្ទាប់ពីនាងបានសាងកេរ្តិ៍ឈ្មោះក្នុងអាជីពមួយនេះជិត៣ឆ្នាំ ។
ការប្រកាសដ៏គួឲ្យភ្ញាក់ផ្អើលពីតារាចម្រៀងស៊ូ ស៊ីរីកា បានធ្វើឡើងជាសាធារណៈ ក្នុងពេលដែលនាងបានចាត់ទុកវិស័យមួយនេះគួរឲ្យខ្លាចសម្រាប់នាង បើទោះបីជាពេលនេះបានបោះជំហានទៅមុខជាមួយអាជីពសិល្បៈនេះក៏ដោយ ។
ស៊ូ ស៊ីរីកា បានប្រកាសបញ្ជាក់បញ្ហាដ៏គួរឲ្យភ្ញាក់ផ្អើលនោះតាមហ្វេសប៊ុកថា «ឈប់ជាស្ថាពរ ទីបំផុតខ្ញុំបានជីវិតខ្ញុំមកវិញហើយ វិស័យដែលគួរអោយខ្លាច វិស័យតស៊ូគ្មានន័យ ហត់ណាស់ សង្ឃឹមថាការងារថ្មីរបស់ខ្ញុំបងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា »។
ការប្រកាសរបស់តារាចម្រៀងស៊ូ ស៊ីរីកា ធ្វើឲ្យប្រិយមិត្តគាំទ្ររបស់នាងជាច្រើនសម្តែងការសោកស្តាយ និងមិនចង់ឲ្យតារារូបនេះសម្រេចបែបនេះឡើង ព្រោះស្តាយទេពកោសល្យដែលនាងបានខិតខំប្រឹងប្រែងប្រឡងនាពេលកន្លងមក ។
បន្ថែមពីលើការប្រកាសតាមហ្វេសប៊ុកនាពេលនេះ ម្ចាស់បទ«អូនស្នេហ៍បងលើសហើយ» នាងស៊ូ ស៊ីរីកា បានអះអាងប្រាប់កោះសន្តិភាពតាមរយៈសារអេឡិចត្រូនិកនាពេល ថ្មីៗកន្លងមកថា នាងពិតជាមានបំណងបញ្ចប់អាជីពសិល្បៈមែន ដោយសារតែនាងមានបញ្ហាវែងឆ្ងាយពាក់ព័ន្ធនឹងអាជីពមួយនេះ ។ មូលហេតុនៃការចាកចេញនេះគឺដោយសារតែគេមិនផ្តល់កិត្តិយស និងតម្លៃ ទើបធ្វើឲ្យនាងមិនមានទឹកចិត្តតស៊ូបន្តទៅមុខទៀតបាន ។
ស៊ូ ស៊ីរីកា ឲ្យដឹងថា ពាក់ព័ន្ធនឹងការដើរចេញពីសិល្បៈនេះគឺមិនមែនដោយសារតែនាងមានផលិតកម្មថ្មីជំនួសថោននោះឡើយ ពោលគឺនាងចង់បញ្ចប់អាជីពមួយនេះតែម្តង ខណៈពេលដែលនាងក៏មិនមានកិច្ចសន្យាមួយផលិតកម្មថោនឡើយ ។
ម្យ៉ាងទៀតមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យតារាចម្រៀងស៊ូ ស៊ីរីកា សម្រេចចិត្តដើរចេញពីផលិតកម្មថោននោះត្រូវនាងលើកឡើងថា កាលពីចូលឆ្នាំកន្លងទៅនាងមិនមានចេញបទចម្រៀង ថ្មីៗឡើយ តែឆ្នាំនេះនាងបានចេញដែរ ប៉ុន្តែបទចម្រៀងទាំងអស់នោះគឺសល់ពីឆ្នាំចាស់ប៉ុណ្ណោះ ។
បើតាម ស៊ូ ស៊ីរីកា ការសម្រេចចាកចេញពីសិល្បៈរបស់នាងនាពេលនេះគឺមិនមែនធ្វើឡើងទាំងស្រុងនោះឡើយ ពោលគឺនាងអាចធ្វើ បន្តិចម្តងៗរហូតដល់ដំណាក់កាលចុងក្រោយ ។
< ដោយឡែក បើទោះបីជាបានប្រកាសពីការចាកចេញពីវិស័យសិល្បៈចម្រៀងពីតារាចម្រៀងរូបនេះក៏ដោយ ប៉ុន្តែស៊ូ ស៊ីរីកា នៅតែប្រកាន់ជំហរជាថ្មីថា នាងនឹងពិចារណាឡើងវិញ ប្រសិនបើមានការលើកទឹកចិត្តដ៏ល្អណាមួយពីផលិតកម្មរបស់នាង ។ ស៊ូ ស៊ីរីកា ត្រូវមហាជនជាច្រើនស្គាល់នាងតាមរយៈការចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស តែមិនទទួលបានជយលាភីទេ ប៉ុន្តែតារាវ័យ២៣ឆ្នាំរូបនេះតែងតែបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានល្អមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ ស៊ូ ស៊ីរីកា បានចូលច្រៀងផលិតកម្មថោនកាលពីអំឡុងចុងឆ្នាំ២០១៥ ហើយនាងទទួលបានការចាប់អារម្មណ៍ចំពោះបទចម្រៀងជាច្រើន ក្រោយពីចូលផលិតកម្មធំមួយនោះ ៕ img src="https://kspg.tv/wp-content/uploads/2018/04/07df1e77b58601c21ecee3971dd33f5f.jpg" alt="" width="880" height="513" class="alignnone size-full wp-image-25526" />