ថ្ងៃនេះចេញម្ហូបផ្គាប់ចិត្តអ្នកដែលនិយមញុំាហិរម្តង!ដឹងតែមិនខកចិត្តទេ ធំជាងមុនប្លែកជាងមុនរសជាតិឆ្ងាញ់ហិរកប់សារី ញាំុបុកល្ហុងម៉ាឆ្អែត ម៉ាឆ្ងាញ់ មានទៅអស់ប៉ុន្មាន ១ចានត្រឹម២មឺុនញុាំ២ទៅ៣នាក់អត់បញ្ហា ដឹងតែមិនណយទេ លេងសុទ្ធតែក្ដាមស្រស់ៗ បន្លែថ្មីៗ ឃើញឃ្លានទ្រាំអត់មិនបានទេ ចង់ហិរកំរិតណាកុម្មង់ម៉ាពេញចិត្តបានទៀត សុំហាមាត់ទុកមុនហើយចឹង។
ហាង ស្រីនិច គុយទាវតុងយាុំថៃ គ្រាន់តែលឺឈ្មោះច្បាស់ជាមានអ្នកដែលធ្លាប់ទៅញាំុមួយចំនួន រួមទាំងជាម៉ូយប្រចាំហាងច្បាស់ជានឹកដល់គុយទាវតុងយាំុរសជាតិដើមឆ្ងាញ់ប្រចាំហាងរបស់គាត់ផ្ទាល់មិនខានទេ ម្តងនេះវិញកាន់តែអ៊ែមទៀតហើយ ព្រោះគាត់ទើបនាំឈុតថ្មី បុកល្ហុងចានធំ ប្លែកហើយធំទៀត បើញុុាំម្នាក់ឯងអីអត់អស់ចឹងហ្មង ទាល់តែហៅអ្នកពូកែញុាំទៅជាមួយក្រែងអាចញុាំអស់ ព្រោះមួយឈុតនេះ លេងសុទ្ធតែក្ដាមស្រស់ៗ បន្លែថ្មីៗ ដាក់លើចានឡើងធំ គ្រាន់ឃើញស្រៀវមាត់ណាស់ តម្លៃវិញត្រឹម២មឺុនទេ ចេញម្នាក់បន្តិចមានអស់អីច្រើនណា!
សម្រាប់អតិថិជនចាស់ដែលនិយមគាំទ្រហាងស្រីនិច គុយទាវតុងយាុំថៃកន្លងមក អាចទៅហាងផ្ទាល់ដែលទើបផ្លាស់ប្តូរទីតាំងថ្មី ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប៉ុន្មានទេ គឺ ស្ថិតនៅខាងលិចក្រោយ VINI GARDEN ៣០ម៉ែត្រ ដែលមានទីតាំងធំជាងមុនងាយស្រួលក្នុងការចតយានយន្ត បរិយាកាសល្អ កន្លែងអង្គុយធំទូលាយ ព្រមទាំងមានបន្ថែមមុខម្ហូបថ្មីៗច្រើនជាងមុនទៀត។
ហាង ស្រីនិច គុយទាវតុងយាុំថៃ
ទូរស័ព្ទ៖ 015 929 822, 096 60 20 393
ទីតាំង៖ ផ្ទះលេខ 122, St.129Eo, ខាងលិចក្រោយ VINI GARDEN ៣០ម៉ែត្រ
វីដេអូ