Friday, November 22, 2024
spot_img
More

    Latest Posts

    សុឹម ថៃ​ណា ​ពិបាក​ទប់ចិត្ត​ក្រោយ​ជំងឺ​ម្តាយ​កាន់តែ​ខ្សោយ​ខ្លាំង

    ម្ដាយ​របស់​កញ្ញា ស៊ឹ​ម ថៃ​ណា បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹកនោមប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នកស្រី​លាង​ឈាម​ជា​ប្រចាំ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ថែទាំ​សុខភាព ដូច្នេះ​ទើប​នាង ប្រកាស​លក់​ផ្ទះ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​នៅ​សេសសល់​៕ ​តារាចម្រៀង​ស្រី កញ្ញា ស៊ឹ​ម ថៃ​ណា កំពុង​ជួប​រឿង​សោកសៅ​ចិត្ត ត្បិត​ម្តាយ​ជាទី​ស្រលាញ់​ធ្លាក់ខ្លួន​ឈឺ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ តាម​ការ​ពិត អ្នក​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ បាន​ឈឺ​អស់​ពេល​ជាង ៣-៤ ខែ​មក​ហើយ ហើយ​ពេល​នេះ​អាកា​រៈ​ជម្ងឺ​មិន​បាន​ធូរស្រាល រហូត​កញ្ញា ស៊ឹ​ម ថៃ​ណា និង​គ្រួសារ​មានចិត្ត​បារម្ភ​ជា​ខ្លាំង​។

    ស៊ឹ​ម សុ​រ៉ា​ម​ភូមិ រៀបរាប់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​លក់ ផ្ទះ ឡាន ហាង​ថតរូប អស់ពី​ខ្លួន​រលីង​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ម្ដាយ មិន​ខុស​ពី​ស្ថានភាព​ជីវិត​តារាចម្រៀង ស៊ឹ​ម ថៃ​ណា អំឡុង​ពេល​នេះ​ឡើយ​។ ដូច្នេះ​ខ្លួន​គ្មាន​អ្វី​ក្រៅពី​ពាក្យ​ជូនពរ និង​បន្ត​ជា​កម្លាំងចិត្ត​ឲ្យ​នាង រឹង​មាំ​ឡើង​។

    « ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ច្បាស់ អស់​អ្វី​អស់​ទៅ​សុំ​ត្រឹម​នៅ​ក្បែរ​អ្នក​ម៉ែ មិន​ថា​អស់​លុយ​ច្រើន​ប៉ុណ្ណា ហត់នឿយ​ប៉ុណ្ណា​។ ក្នុង​ចិត្ត​គឺ​ចង់បាន​តែ​មួយ​គត់ ចង់​នៅ​ក្បែរ​ម៉ែ​បន្ត​ទៀត ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​រួច​ហើយ​។ ថៃ​ណា មិត្តសម្លាញ់​ត្រូវ​រឹងប៉ឹង មិត្ត​ធ្វើ​ជា​កូន​ល្អ អស់ពី​កម្លាំងកាយ​ចិត្ត​ហើយ​» ​។ នេះ​បើ​តាម ស៊ឹ​ម សុ​រ៉ា​ម​ភូមិ បញ្ជាក់​។

    កញ្ញា​ ញឹ​ម ចាន់​ថន ​ដែល​ជា​មិត្តភក្តិ​តាំងយូរ​មក​ហើយ​នោះ​បាន​ស្វះ​ស្វែងរក​ជំនួយ​ដោយ​កៀង​គយ​បាន​ប្រាក់​មួយ​ចំនួន​យក​មក​ជួយ​ហើយ​ផ្តល់​ដល់​ថៃ​ណា​ ៕ ចាន់​ថន ​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ម្តាយ​ថៃ​ណា​កាលពី​រសៀល​ថ្ងៃ​ទី​២១​ឧសភា​ថា​អាណិត​ថៃ​ណា​ណាស់​ខ្ញុំ​កំពុងនិយាយ​ម្តាយ​ថៃ​ណា​ធ្វើទុក្ខ​ណាស់​បាន​តែ​ថ្នាំ​និង​សារ៉ូ​ម​ជួយ​ទប់​ទេ​។​យើង​គ្មាន​អ្វី​ក្រៅពី​ប្រឹង​ជួយ​តាម​ល​ទ្ឋ​ភាព​និង​លើកដៃ​បន់​បារមី​នានា​ជួយ​ឃុំគ្រង​ម្តាយ​ថៃ​ណា​អោយ​នៅ​រឹង​មាំ​។​

    ដោយ​ថៃ​ណា​មាន​សមត្ថភាព​ច្រៀង​និង​សម្តែង​គឺ​ចង់អោយ​នាង​ចាប់​ការ​សម្តែង​ព្រោះ​សម្តែង​សមតែ​នាង​ថា​ធាត់​ពេក​ចាំ​សម្រក​ទម្ងន់​សិន​ ៕ ​ចាន់​ថន​គិត​យល់​បែប​នេះ​មក​ពី​យល់​ថា​ថៃ​ណា​អស់ទ្រព្យ​ច្រើន​ចឹ​ង​មាន​តែ​ខំ​សម្រួល​ចិត្ត​ស្មារតី​ចូល​សិល្បៈ​ពេញទំហឹង​ចាប់​ឱកាស​ឡើង​វិញ​ម្តងទៀត​ ៕

    ខណៈ​ពេល​ដែល​ម្ដាយ​កញ្ញា​កំពុង​ចូល​សម្រាក​ព្យាបាល​នោះ កញ្ញា ស៊ឹ​ម ថៃ​ណា បាន​នាំ​បងប្អូន​ទាំងអស់​មក​គេង​កំដរ​ម្ដាយ​មិន​រុញ​រា ទោះបីជា​នៅ​តាម​ផ្លូវ​ដើរ គ្មាន​កន្លែង​សម្រាក​ត្រឹមត្រូវ​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានចិត្ត​រំភើប​កោតសរសើរ​ជា​ខ្លាំង​។ ជាមួយនឹង​គ្នា​នេះ ក៏​មាន​ហ្វេ​ន និង​មហាជន​បាន​នាំ​គ្នា​ជូនពរ​ដល់​ម្ដាយ​កញ្ញា​ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ​៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.