ញាំុ Detox Drink បានទាំងសម្រស់បានទាំងសុខភាព

0
1657

ញាំុទឺករាល់ថ្ងែប្រាកដជាធុញនឺងរសជាតិសាបរបស់ទឺកហើយមែនអត់? ចុះបើសិនញាំុទឺកលាយផ្លែឈើ បានទាំងសម្រស់ស្រស់ស្អាត​ បានទាំងសុខភាពល្អ គ្មានកាឡូរី​ ព្រមទាំងងាយស្រួលធ្វើទៀតនោះ ចង់ញាំុអត់?

photo : Pinterest
photo : Pinterest

Detox Water គឺជាប្រភេទទឹកសម្រកទម្ងន់ ដែលមានតួនាទីជួយលាងជាតិពុល ក៏ដូចជាជួយសម្រួលប្រព័ន្ធរំលាយអាហារ ព្រមទាំងថែរក្សារាងអោយស្អាតផងដែរ។ សម្រាប់ការធ្វើវិញពិតជាងាយស្រួលដោយគ្រាន់តែមានផ្លែឈើ ពីរ​ទៅបីមុខកាត់ជាចំនិតដាក់ចូលទៅក្នុងដប បន្ថែមជាមូយទឹកកក និងទឹកធម្មតា​រួចទុកក្នុងទូរទឹកកកជាការស្រេច។ លោកអ្នកអាចដាក់ផ្លែឈើ ជីអង្កាម ក្រូចឆ្មា និងផ្លែឈើផ្សេងទៀតអាស្រ័យទៅតាមចំនូលចិត្ត។ហើយអ្នកក៏អាចបន្ថែមទឹក២ទៅ៣ដង​បន្ទាប់ពីញាំុហើយ រហូតដល់ផ្លែឈើបាត់បង់រសជាតិ។

photo : Pinterest
photo : Pinterest

មិនត្រឹមតែមានគុណសម្បត្តិទេ​​ ថែមទាំងមើលទៅស្រស់ស្អាតគួរអោយចង់ញាំុទៀត។​ កំុភ្លេចធ្វើញាំុហើយថតរូបអួតមិត្តផងណា។

photo : Pinterest
photo : Pinterest