ឃ្លាត​​ឆ្ងាយ​​ពី​​ទី​ក្រុង ទៅ​បណ្ដែត​​អារម្មណ៍​​នៅ​​បឹង​​ប្រវត្តិ​សាស្រ្ត

Troav Kot

0
3778

ចាកឆ្ងាយពីទេសភាពទីក្រុង​ មកបណ្ដែតអារម្មណ៍នាមាត់បឹងត្រាវកុដ្ឋ ដែលជារមណីដ្ឋានធម្មជាតិស្ថិតនៅ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមដងផ្លូវឆ្ពោះទៅកាន់រមណីដ្ឋានត្រាវកុដ្ឋ លោកអ្នកប្រាកដជាទទួលបានអារម្មណ៍មួយថ្មី តាមរយៈការទស្សនាព្រៃព្រឹក្សា ក៏ដូចជាសកម្មភាពរបស់ប្រជាពលរដ្ធដែលស្ថិតនៅទីនោះកំពុងតែមមាញឹកក្នុងការធ្វើស្រែចំការផងដែរ។​

Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot

បឹងត្រាវកុដ្ឋ ជាតំបន់ទេសចរណ៍ដ៍សំខាន់ ដែលជាបឹងប្រវត្ដិសាស្ដ្រមួយ មានទឹកហូធ្លាក់ចេញពីលើភ្នំគូលេនជារៀងរាល់ថ្ងៃ ក៏ជាបឹងមួយដែលអាចទាក់ទាញភ្ញៀវជាតិ​​​​ និងអន្តរជាតិក្នុងការមកសម្រាកលំហែ​​។​​ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះបានបង្កើតឲ្យ មានមុខរបរដល់ប្រជាសហគមន៍ ឲ្យមានជីវភាពកាន់តែប្រសើរឡើង ដែលធ្វើប្រជាពលរដ្ឋកាត់បន្ថយការ ធ្វើចំណាកស្រុកផងដែរ។

Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot

សម្រាប់លោក អ្នកដែលមានបំណងចង់ទៅកម្សាន្តរមណីដ្ឋានធម្មជាតិត្រាវកុដ្ឋនេះ មិនចាំបាច់បារម្មណ៍ពីចំណីអាហារនោះទេ ព្រោះនៅទីនេះមានជាអាហារដ្ធាន ដូចជា ហាង ម្លប់ឈើត្រជាក់ចិត្ត បម្រើជូននូវម្ហូបកម្មង់ដែលមានតម្លៃចាប់ពី ២៥០០០៛ ក៏ដូចជាមានកន្លែងអង្គុយសម្រាកលំហែ ញាំុអាហារនាមាត់បឹង មានស្ពានឆ្លងចូលទៅថតរូបស្អាតៗនៅក្នុងបឹង ងូតទឹក ព្រមទាំងមានទូកជួល និងការជិះកង់នៅលើអាកាស ដែលមានតម្លៃ ១០$​ ចាប់ផ្ដើមបើកពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦យប់ ប៉ុន្តែប្រសិនបើមានខ្យល់ ពីក្រុមការងារមិនអនុញ្ញាតអោយជិះនោះទេ។

Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot
Trav Kot

រមណីដ្ឋាន ត្រាវកុដ្ឋ​
ហាង ម្លប់ឈើត្រជាក់ចិត្ត
Tel:
 015 666 808 / 088 40000 66
បើក៖ ៨ព្រឹក-៨យប់
ទីតាំង៖ ភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/hFPTCMfttLH2

វីដេអូ៖

ឃ្លាត​​ឆ្ងាយ​​ពី​​ទី​ក្រុង ទៅ​បណ្ដែត​​អារម្មណ៍​​នៅ​​បឹង​​ប្រវត្តិ​សាស្រ្ត

ឃ្លាត​​ឆ្ងាយ​​ពី​​ទី​ក្រុង ទៅ​បណ្ដែត​​អារម្មណ៍​​នៅ​​បឹង​​ប្រវត្តិ​សាស្រ្តអានបន្ត៖​ https://kohsantepheap.tv/article/28023#TofTon #Myland?ជួយ Rate ផងណាបើបានទៅលេង?ម្ហូប៖?សេវាកម្ម៖?តម្លៃ៖?ទេសភាព៖?ការលេងកម្សាន្ត៖ ?Recommend?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦?ម៉ោងថតរបស់វីដេអូខាងក្រោម៖ ម៉ោង៤រសៀលរមណីដ្ឋាន ត្រាវកុដ្ឋ​បើក៖ ៨ព្រឹក-៨យប់ទីតាំង៖ ភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាបផែនទី៖ https://goo.gl/maps/hFPTCMfttLH2

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃសុក្រ 27 កក្កដា 2018