ការបញ្ចាំងរឿងសប្បុរសធម៌ពិសេសសម្រាប់កុមារមកពីអង្គការមូលនិធិកុមារកម្ពុជា ពីរោងភាពយន្ត លេជេនអេដិន

0
854

(ភ្នំពេញ)៖ នាព្រឹកនេះ រោងភាពយន្ត លេជេនមានកម្មវិធីពិសេស សម្រាប់កុមារ ក្នុងឱកាសថ្ងៃបុណ្យណូអែលឆ្នាំ២០១៨នេះ ដែលយើងបានបើកការបញ្ចាំងសប្បុរសធម៌ សម្រាប់ប្អូនៗ ដែលមកពីអង្គការមូលនិធិកុមារកម្ពុជា (Cambodia Children Fund)  ដោយយើងបានចាក់ជូននូវរឿង សត្វចម្លែកមុខក្រញ៉ូវ  ជូនប្អូនៗ ជាង៤០០នាក់ នៅរោងភាពយន្តលេជេន អេដិន ចំនួន៤សាល។ ការចាក់បញ្ចាំងនេះគឺជាផ្នែកនៃការងារសប្បុរសធម៌ដែលរោងកុនលេជេនតែងតែធ្វើឡើងក្នុងបំណងចែករំលែកភាពសប្បាយរីករាយនិងភាពកក់ក្តៅដល់កុមារកំព្រាទាំងអស់នោះ។ ថ្វីតែនេះជាការចូលរួមចំណែកយ៉ាងតិចតួចចំពោះការផ្តល់ភាពកក់ក្តៅដល់កុមារកំព្រាទាំងអស់នោះក៏ពិតមែន ក៏ប៉ុន្តែរោងភាពលេជេនសង្ឃឹមថាពួកគាត់នឹងទទួលបានចំណែកខ្លះនៃភាពកក់ក្តៅនិងភាពសប្បាយរីករាយប្រហាក់ប្រហែលនឹងកុមារដែលមានម្តាយឪពុកដទៃទៀតដែរ ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន វេសថិច មេឌា លីមីធីត និង ក្រុមហ៊ុនភេសជ្ជៈកូកា កូឡា ដែលបានចូលរួមឧបត្ថម្ភក្នុងការចាក់បញ្ចាំងមួយនេះ។ យើងខ្ញុំនឹងខិតខំ បន្តបង្កើតការចាក់បញ្ចាំងសប្បុរសធម៌នេះ បន្តទៀតនៅឆ្នាំក្រោយ និងពិសេសជាងមុនទៅទៀត!