ហាក់ ឌី​ជូ​លី​ន ប្រាថ្នា​ចង់បាន​ស្នេហា​បែប​ចាស់ទុំ

0
758

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ហាក់ ឌី​ជូ​លី​ន បាន​អះអាង​ថា ខ្លួន​ប្រាថ្នា​ស្នេហា​បែប​ចាស់ទុំ​មួយ ដែល​មិនមែន​ជា​ការ​លេងសើច ក្នុង​ពេល​ដែល​នាង​បាន​តាំងខ្លួន​មិនមែន​នៅ​ក្មេង​ដូច​មុន​ឡើយ​ ។

តារា​រូប​នេះ​ ហាក់​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណាមួយ​​ ក្នុង​ពេល​ដែល​នាង​បាន​ជួប​ស្នេហ៍​ខកបំណង រហូត​ត្រូវ​គេ​សង្ស័យ​ថា​ ធ្លាប់​បាន​ព្យាយាម​សម្លាប់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​។

យ៉ាងណា​ បន្ទាប់​ពី​ជីវិត​វិល​មក​រក​ភាព​ស្រស់បំព្រង​ឡើង​វិញ ហាក់ ឌី​ជូ​លី​ន ក៏​បាន​ចាប់ផ្តើម​មាន​ទិ​ផ្សារ​ឡើង​វិញ​ជា​បន្តបន្ទាប់ ដោយ​នាង​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ ។

ស្រប​ពេល​ដែល​ទីផ្សារ​សិ​ល្បៈ ហាក់​មាន​សន្ទុះ​ឡើង​វិញ​នោះ​តារា​រូប​នេះ​ បែ​រជា​បង្ហាញ​អារម្មណ៍​ដ៏​ឯកា​មួយ ក្នុង​ពេល​ដែល​នាង​ហាក់​នៅ​មិន​ទាន់​មើលឃើញ​នូវ​ពន្លឺ​ស្នេហា​ដ៏​ពិតប្រាកដ​នៅឡើយ​។

​​ទោះជា​យ៉ាងណា ​តារា​រូប​នេះ​នៅ​តែ​អះអាង​ថា​ ខ្លួន​តែងតែ​ប្រាថ្នា​នូវ​ស្នេហា​មួយ​ដែល​ច្បាស់លាស់ មិនមែន​ជា​ការ​លែង​សើច​។

ហាក់ ឌី​ជូ​លី​ន បាន​និយាយ​ថា ខ្ញុំ​ធំ​ហើយ​មិនមែន​ក្មេង​ទេ​ពេល​ខ្លះ​ខ្ញុំ​ត្រូវការ​ស្នេហា​មួយ​ច្បាស់លាស់​នឹង​ខ្ញុំ​។
ខ្ញុំ​មិន​ត្រូវការ​លេងសើច​ជាមួយ​អ្នក​ណា​ទេ ​។​ខ្ញុំ​ត្រូវការ​ស្នេហា​បែប​ចាស់ទុំ​ ។ បើ​មិន​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ក៏​ដេ​ី​រ​ចេញ​ព្រោះ​ខ្ញុំ​មិន​ចង់​ស្រលាញ់​មនុស្ស​ខុស​ ។

គួ​រំលឹក​ថា តារា​សម្តែង​នឹង​បង្ហាញ​ម៉ូត ហាក់ ឌី​ជូ​លី​ន ធ្លាប់​បាន​បង្ហាញមុខ​គូស្នេហ៍​តាម​រយៈ​ការបង្ហោះឃ្លី​ប​វី​ដេ​អូ ដ៏​ផ្អែមល្ហែម​មួយ​គ្រា​ថ្ងៃ​ខួបកំណើត​កាលពី​ពេល​កន្លង​ទៅ​។

តារា​រូប​នេះ​ធ្លាប់​បាន​និយាយ​បញ្ជាក់​ថា រវាង​ក្តី​ស្រឡាញ់​របស់​នាង ជាមួយ​គូស្នេហ៍​ឈ្មោះ Chai Vanna pich គឺ​អ្នក​នាង​ទាំង​ពីរ​ពុំដែល​ធ្លាប់​ជួប​មុខ ឬ​ស្គាល់គ្នា​យូ​រពី​មុន​មក​ឡើយ គឺ​ត្រឹមតែ​រយៈពេល២​ខែ​ ប៉ុណ្ណោះ ហើយ​ក្តី​ស្រឡាញ់​នេះ​ក៏​បាន​កើតឡើង​តាម​រយៈ​ការ Chat Facebook ឬ​វី​ដេ​អូ Chat ជាដើម។

យ៉ាងណា​ក៏​ដោយ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គេ​មិនដឹង​ថា ស្នេហា​របស់​នាង​បាន​នៅ​គង់​វង្ស ​ឬ​យ៉ាងណា​ឡើយ ក្នុង​ពេល​ដែល​គេ​ហាក់​មិន​បានឃើញ​នាង​បង្ហោះ​រូបភាព​ស្និត​ស្នាល ​ជាមួយ​គូស្នេហ៍​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ឡើយ​៕ (សម្រួលដោយ៖ ស្រីណា​) ​