ចង់ផឹកកាហ្វេប្រលែងសត្វពស់ បង្គួយយក្ស តុកែ អាពីង អត់បញ្ហាទេធានាជូនយ៉ាងពេញចិត្ត មកហាង ល្មូនកាហ្វេដឹងតែញាក់សាច់ហើយ! ទីនោះពិភពសត្វល្មូនតែម្តងហើយ សត្វស្អីក៏មានដែរ ផឹកកាហ្វេបណ្តើរលេងជាមួយប្រភេទសត្វល្មូនបណ្តើរ ប្លែកអារម្មណ៍ម្យ៉ាងតើស៍ សំខាន់សត្វស្លូតៗគ្មានពិស គួរអោយស្រលាញ់ទៀតផង ថតស្វែលហ្វីក៏បានលេងម៉ាសប្បាយដៃ។
ហាង ល្មូនកាហ្វេ ជាហាងមួយដែលច្នៃប្រឌិតឡើងដោយស្នារដៃកូនខ្មែរ ដែលគាត់ជាអ្នកដែលស្រលាញ់សត្វល្មូន ចូលចិត្តចិញ្ចឹមសត្វល្មូនគ្រប់ប្រភេទ ចម្រុះពូជតែម្តង សត្វល្មូនទាំងអស់ក្នុងហាងគឺនាំចូលពីក្រៅប្រទេស សុទ្ធតែជាសត្វដែលគ្មានពិស ស្លូត ហើយមើលទៅគួរអោយស្រលាញ់ថែមទៀតផង។ ដោយសារតែការស្រលាញ់នេះហើយទើបម្ចាស់ហាងគាត់បង្កើតហាងកាហ្វេ ឈ្មោះថា ល្មូនកាហ្វេ ដើម្បីអោយអ្នកដែលស្រលាញ់ចូលចិត្តសត្វល្មូនទាំងអស់ អាចស្គាល់ពីសត្វល្មូន ហើយចេះអភិរក្ស និងមិនសម្លាប់សត្វជាដើម។
ហើយអ្វីដែលពិសេសទៀតនោះគឺសម្រាប់ហាង ល្មូនកាហ្វេផ្ទាល់តែម្តង ក៏មានជាប្រូម៉ូសិនពិសេសសិស្ស រាល់ការទិញកាហ្វេ ឬភេសជ្ជៈផ្សេងៗ សម្រាប់សិស្ស ដោយគ្រាន់តែធ្វើការបង្ហាញកាតភ្លាម ទិញ១ថែមជូន១ភ្លាមៗតែម្តង។ សម្រាប់បរិយាកាសក្នុងហាងវិញ ជឿជាក់ថាលោកអ្នកដែលបានទៅហើយគឺប្លែកអារម្មណ៍ខ្លាំង បរិយាកាសរៀបចំដូចក្នុងសួនសត្វចឹង មានសត្វល្មូនគ្រប់ប្រភេទ ថតលេងក៏បានកាន់ក៏បាន អត់បារម្ភរឿង ខាំ ឬចឹងទេ ព្រោះថាគ្មានពិស សុទ្ធតែជាសត្វដែលស្លូតៗ ក្រៅពីនោះក៏មានភេសជ្ជៈ ម្ហូបអាហារច្រើនទៀតផង មោះចឹងគាស់គីឡូម្តងមិត្តភក្តិដែលស្រលាញ់សត្វមកអោយអស់មក ផឹកកាហ្វេលេងជាមួយពស់ម្តងអោយប្លែកអារម្មណ៍។
ហាង ល្មូនកាហ្វេ
ទីតាំង៖ ផ្សាតាប៉ាង ផ្លូវ51 កែងផ្លូវ 144
លេខទូរស័ព្ទ៖ 069 96 97 80
វីដេអូ៖