ពិតជាមិនអោយហួសមែន បញ្ចុះបន្តរហូតហ្មងហើយនែក៎ ហាងពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស បញ្ចុះ២០%ទៀតហើយរយៈពេល១០ថ្ងៃពេញ ទៅលើមុខម្ហូបស៊ុបកន្ធាយ បញ្ចុះទាំង២សាខាតែម្តង ចឹងអាចទៅរកសាខាណាដែលនៅក្បែរផ្ទះ ហុតស៊ុបកន្ធាយប៉ូវកម្លាំង សម្រួលសរសៃចេញម្តងមើល៍ ។



ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស តែងតែផ្តល់ការបញ្ចុះតម្លៃជាប្រចាំខែទៅលើមុខម្ហូប្រចាំហាងជាញឹកញាប់តែម្តង ហើយថ្មីៗនេះដែរហាងក៏មានការបញ្ចុះតម្លៃទៀតហើយ ទៅលើមុខម្ហូបស៊ុបកន្ធាយ២០% រយៈពេល១០ថ្ងៃចាប់ពីថ្ងៃផុសវីដេអូនេះ។ គ្រាន់តែមើលឃើញភ្លាមមិនអាចរំលងទេមើលទៅ ទំនងក៏ទំនងស៊ុបកន្ធាយពុះក្ដៅៗលើឆ្នាំងភ្លើង ភាយក្លិនឈ្ងុយឈ្ងុប ប៉ូវទាំងកម្លាំង បានទាំងការបញ្ចុះតម្លៃទៀតមិនសាកម៉េចកើត។



សម្រាប់មុខម្ហូបប្រចាំហាងផ្សេងទៀត ក៏មានមិនខ្វះទេគឺច្រើនមុខតែម្តងសុទ្ធតែមានរសជាតិឆ្ងាញ់គ្រប់មុខ ក្រៅពីស៊ុប ក៏មានដូចជា៖ ពោះគោទឹកប្រហុក បង្គា សាច់គោអាំងទឹកប្រហុក ក្តាមឆាម្រេចខ្ចី ភ្លាក្តាមសេះ និងនៅមានគ្រឿងក្លែមជាច្រើនមុខផ្សេងទៀត ធានាថាមិនខកបំណងទេ ហើយសម្រាប់ការបញ្ចុះតម្លៃនេះមានតែមុខម្ហូបស៊ុបកន្ធាយតែប៉ុណ្ណោះ លោកអ្នកអាចទៅរកញ៉ាំបាននៅហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស ទាំង២សាខា សាខាបឹងសាឡាង និង សាខាសន្ធរម៉ុក។



ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស
លេខទូរស័ព្ទ៖ 096 6666 030 / 012 96 77 13 / 096 88 86 813
ទីតាំងទី១ ផ្លូវ336 សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ភ្នំពេញ
ទីតាំងទី២ ខាងលិចសាលារៀនសន្ធរម៉ុក ផ្ទះលេខ១២៩ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
វីដេអូ៖