ភាពងងឹតដែលអ្នកបានឃើញ តែជាក្តីសង្ឃឹមរបស់ជនពិការភ្នែកពី Dine in the Dark

ភោជនីយដ្ឋាន Dine in the Dark

0
1243

គ្រប់គ្នាសុទ្ធតែអាចផ្តល់ក្តីសង្ឃឹមបានសម្រាប់ជនពិការភ្នែក ប្រសិនបើអ្នកចំណាយពេលបន្តិច អ្នកនិងទទួលបានអារម្មណ៍មួយប្លែកមិនធ្លាប់ជួបពីមុនមក នោះគឺទទួលទានអាហារនៅទីកន្លែងងងឹត ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកពិការភ្នែក។

Dine in the Dark
Dine in the Dark

ភោជនីយដ្ឋាន Dine in the Dark បើកដំណើរការរយៈពេល ៤ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលម្ចាស់ហាងមានគោលបំណងធំនោះគឺ ផ្តល់ក្តីសង្ឃឹមដល់ជនពិការភ្នែក ចង់អោយជនពិការភ្នែកមានការងារធ្វើ ហើយអ្នកដែលទៅទទួលគាត់អាចយល់អារម្មណ៍របស់ជនពិការភ្នែកផងដែរ។ សម្រាប់អ្នកដែលចូលទៅទទួលអាហារនៅ ភោជនីយដ្ឋាន Dine in the Dark អ្នកនិងមានអារម្មណ៍មួយប្លែកដោយសារតែអ្នកទៅ គឺត្រូវអ្នកត្រូវចូលទៅញ៉ាំអាហារក្នុងបន្ទប់ងងឹតមួយដែល អ្នកបំរើសេវាកម្មក្នុងនោះសុទ្ធតែជាជនពិការភ្នែកប៉ុន្តែអ្នកកុំបារម្ភអី ពួកគាត់ពិតជាមានជំនាញក្នុងការបម្រើដោយយកចិត្តទុកដាក់បំផុត។

ជាការពិតជនពិការក៏មានសមត្ថភាពអាចធ្វើអ្វីៗបានដែរ ប្រសិនបើយើងទាំងអស់គ្នាចេះផ្តល់កម្លាំងចិត្តតាមរយៈកម្មវិធី ឬការងារសង្គមផ្សេងៗ របស់ជនពិការ។ ភោជនីយដ្ឋាន Dine in the Dark បម្រើជូននៅម្ហូបពិសេស គឺជាការSurprise ធ្វើអោយអ្នកពិសារ មិនអាចដឹងថាជាមុខម្ហូបអ្វីនោះទេ ហើយសម្រាប់មុខម្ហូបវិញគឺមានការផ្លាស់ប្តូរ៣ខែម្តង ដើម្បីការពារភ្ញៀវគាត់ចាំមុខម្ហូប ហើយភ្លៀវភាគច្រើន ជាជនជាតិបរទេស ៧០% ហើយប្រជាជនខ្មែរយើងប្រហែល៣០% ។ ចឹងតោះចាប់ផ្តើមចែករំលែកក្តីសង្ឃឹមដល់ជនពិការភ្នែក ដោយការពិសាអាហារ នៅភោជនីយដ្ឋាន Dine in the Dark ។

ភោជនីយដ្ឋាន Dine in the Dark
ទីតាំង៖ ផ្លូវ 19 ផ្ទះលេខ 126
លេខទូរស័ព្ទ៖ 077 589 458
បើកចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១០យប់

វីដេអូ៖