នោះគេខ្សឹបតគ្នាថា! មាន សូនីតា លេចមុខក្រៅប្រទេសញឹក ជាមួយតារាប្លែកៗមុខច្រើន

0
1099

រាជិនី​ក្រមា មាន សូនីតា បាន​លេច​វត្តមាន​ ញឹកញាប់តែម្តងមួយរយៈពេលចុងក្រោយនេះនៅក្រៅប្រទេស មានហូរហែរបន្តបន្ទាប់គ្នា ថៃ ចិន កូរ៉េ ជប៉ុន ហើយកាលពីពេលថ្មីៗនេះដែរ ក៏ឃើញមានលេចមុខនៅលើទឹកដីសឹង្ហាបុរី និងសៀងហៃ ជាមួយតារាប្លែកៗមុខជាច្រើន នៅលើបណ្តាញសង្គម ដែលធ្វើអោយហ្វេន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន បានខ្សឹបតៗគ្នា ចង់ដឹងថា ជាអ្វីអោយប្រាកដ។

ដោយ​សារ​តែ​បែប​នេះ សូនីតា នាងពិតជាមានការ​ភ្ញាក់​ផ្អើល​នឹង​ដំណឹងនេះណាស់ ហើយក៏សប្បាយចិត្តណាស់ដែរ ដែលអ្នកគាំទ្រ នៅតែបារម្ភ និងតាមដានរាល់សកម្មភាព របស់ខ្លួនដូច្នេះ។

និយាយមកកាន់ ក្រុមការងារកោះសន្តិភាព សូនីតា ប្រាប់​ថា នាងពិតជាបានជួប បានថតរូបជាមួយតារាល្បីៗ ជាច្រើននាក់នោះមែន ហើយការជួបនេះ គឺជួបដោយការរំភើបថែមទៀតផង ដោយនាងមិននឹកស្មានថាខ្លួនបានជួប បុគ្គលល្បីៗ លំដាប់ពិភពលោកដូច្នេះទេ ជាក់ស្តែងនៅសៀងហៃ ក្នុងព្រឹត្តិការណ៍ The Boss Fashion Show & Party Pre Fall 2020 សូនីតា បានជួយលោក Carlosestini ដែលជា Global Influencer, Nik Wang ជា TV Host ដ៏ល្បីល្បាញនៅប្រទេសចិន ហើយនិងលោក Kai Pflaume ជា TV Host នៅអាល្លឺម៉ង។

Nik Wang ជាពិធីករដ៏ល្បីនៅចិន
Carlosestini ដែលជា Global Influencer
លោក Kai Pflaume ជា TV Host នៅអាល្លឺម៉ង

ហើយសម្រាប់រូបថត នៅប្រទេសសឹង្ហាបុរី ក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុន Viber មួយសន្លឹកនេះវិញ គឺថតជាមួយតារាប្រុសរូបសង្ហា មកពីប្រទេសមីយ៉ានម៉ា ដែលរូបគេមានឈ្មោះបោះសំលេងខ្លាំង ជាតារាម៉ូដែលផង, តារាសម្តែងផង ពិសេសនោះ រូបគេក៏ជាតារាចម្រៀង ដែលមានមន្តស្នេហ៍ខ្លាំងថែមទៀតផង។ ដូច្នេះហើយជំនួសដោយការខ្សឹបខ្សាវតៗគ្នា ទាំងនេះជាហេតុផល ដោយសារ សូនីតា មានក្រុមហ៊ុនជាច្រើន តែងចែចូវ ហៅនាងចូលរួមក្នុងកម្មវិធីរបស់ខ្លួន ដូច្នេះហើយបានជា នាងតែងតែបានជួប និងបញ្ចេញរូបភាព ច្រើនជាមួយតារាប្លែកៗដែលខ្លួនបានជួបក្នុងព្រឹត្តិការណ៍ទាំងនោះ។