រឿងធាត់ ឬស្គម សុំទុកមួយឡែកសិនហើយ សំខាន់មកបំពេញក្តីសុខឱ្យខ្លួនឯងឆ្ងាញ់មាត់ម្តងមើល៍ ប៊ូហ្វេម្ហូបជាង300មុខ កំពុងតែបង្ហាញនៅភោជនីយដ្ឋាន Han Sheng Buffet មានមុខម្ហូបបែបកូរ៉េ ចិន ជប៉ុន និងអឺរ៉ុប ព្រមជាមួយភេសជ្ចៈ ទឹកផ្លែឈើ ទឹកក្រូច កាហ្វេ និងស្រាបៀជាង២០ប្រភេទ នេះហើយក្តីសុខដែលត្រូវបំពេញជូនខ្លូនឯង មិនថាចឹងហ្អី!។


ជម្រើសល្អសម្រាប់អ្នកចង់ទទួលទានប៊ូហ្វេ ដែលមានច្រើនមុខ ប្រមូលម្តុំដោយមុខម្ហូបជាច្រើនបែប ច្រើនរសជាតិ ងាយស្រួលសម្រាប់ការជ្រើសរើស ទីកន្លែងមានផាសុកភាព ហើយអ្វីដែលកាន់តែពិសេស លោកអ្នកទទួលបានការបញ្ចុះតម្លៃសម្រាប់ថ្ងៃអាទិត្យដល់ថ្ងៃ សុក្រ បញ្ចុះ20% សម្រាប់លោកអ្នកដែលធ្វើការទូទាត់លុយតាមរយៈPiPay លើកលែងតែថ្ងៃសៅរ៍ប៉ុណ្ណោះគឺមានតម្លៃពេញ ។



ហាង Han Sheng Buffet BBQ ក៏មានទទួលរៀបចំខួបកំណើត ដែលរួមបញ្ចូលនូវការ Free នំខេក កាដូ រៀបចំ Slide Video ស្ថិតក្នុងទីតាំងមានផាសុកភាព អាចផ្ទុកបានមនុស្ស ២៦០ នាក់ ជាមួយសេវាកម្មល្អដែលធ្វើឲ្យអ្នកទទួលបានអារម្មណ៍ប្លែកក្នុងការទទួលទានអាហារយ៉ាងច្រើនមុខ។



មិនខ្វះទេរបស់ញ៉ាំ គ្រឿងសមុទ្រ កា្តម បង្គា មឹក បង្កង ត្រីសាល់មុន និងសាច់អាំងប្រឡាក់គ្រឿងច្រើនប្រភេទ ដូចជាសាច់គោ សាច់ជ្រូក សាច់ជ្រូកបីជាន់ សាច់ពពែជាដើម ហើយម្ហូបអាហារសុទ្ធតែស្រស់ៗ ព្រមទាំងបង្អែម និងផ្លែឈើជាច្រើនមុខសម្រាប់លាងមាត់ជាមួយនឹងការ៉េមត្រជាក់ចិត្តផ្ដល់ជូនជាពិសេស មិនអោយខ្វះខាតឡើយ។ ហើយអ្វីដែលអ្នកមិនគួររំលងនោះគឺ សាច់ពពែប្រឡាក់អាំង រសជាតិច្បាស់ជាជាប់ចិត្តហ្មង។




ហាង Han Sheng Buffet BBQ
ទីតាំង៖ ផ្លូវលេខ១ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (ក្បែរស្ពានហង្ស ជិត AEON មួយ)
លេខទូរស័ព្ទ៖ 097 258 6666
វីដេអូ៖