ញ៉ាំអីក្រៅផ្ទះម្តងម្កាលមានអីមិនល្អ ខ្ជិលចម្អិនអាហារនៅផ្ទះមក Saki Suki & BBQ ចាត់ទុកជាផ្ទះទីពីររបស់អ្នកបានណា ញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗថ្មីៗ សាច់គោអាមេរិក ដាក់ឱ្យញ៉ាំដោយសេរី តម្លៃ 13.5$ក្នុងម្នាក់ ហើយមានតម្លៃប្រូម៉ូសិនសម្រាប់អ្នកដែលធ្វើការ កក់មុនបញ្ចុះ5% អ្នកមានកាតសមាជិកបញ្ចុះ10% សម្រាប់អ្នកមានកម្មវិធីខួបកំណើតមានគ្នាចាប់ពី15នាក់ឡើងទៅបញ្ចុះតម្លៃ 10% ផងដែរ។



សម្រាប់អ្នកដែលនិយមទទួលទានអាហារប៊ូហ្វេ តែងតែរកវិធីធ្វើយ៉ាងម៉េចទើបញ៉ាំប៊ូហ្វេចំនេញលុយ ញ៉ាំបានច្រើនហើយមិនស្តាយលុយ ដូចនេះមុននិងទៅ កុំញ៉ាំអីច្រើនពេកទុកពោះឱ្យទទេ ស្លៀកខោមានចង្កេះរលុងៗ រកកន្លែងណាមានប្រូម៉ូសិន ហើយប៊ូហ្វេមានច្រើនមុខ ច្រើនជម្រើសក្នុងការញ៉ាំ ញ៉ាំដូចជាផ្ទះរបស់យើងចឹងដែរ ចឹងចង់បានជម្រើសល្អ កុំភ្លេច ហាង Saki Suki & BBQ ផ្តល់ជូនអ្នកយ៉ាងកក់ក្តៅ អាចចាត់ទុកជាផ្ទះទីពីររបស់អ្នកបាន។





ហាង Saki Suki & BBQ មានបម្រើជូនអាហារពេលព្រឹក អាហារពេលថ្ងៃ អាហារពេលល្ងាច និងអាហារប៊ូហ្វេ ស៊ុប សាច់អាំង ដ៏ច្រើនសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ បន្លែ សាច់គ្រប់មុខ មានរហូតដល់ទៅជាង២០០មុខ ទឹកជ្រលក់៥មុខ មិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង។ ជ្រើសរើស ហាង Saki Suki & BBQ ពិតជាត្រូវចិត្តហើយ ទីកន្លែងធំទូលាយ អាហារគ្រប់មុខ គ្រឿងសមុទ្រ បង្កងស្រស់ៗ ដាក់ញ៉ាំដោយសេរី រឿងអីថាមិនទៅសាកទៀតនោះ។






ហាង Saki Suki & BBQ
លេខទូរស័ព្ទ៖ 077 577 555/ 087 577 555
ទីតាំង៖ ទល់មុខសាលាបឋមសិក្សាទួលគោក
វីដេអូ៖