ធ្លាប់ញ៊ាំដំណាប់កន្ទួត ឬកន្ទួតឆឹងស្ករអត់? ចង់ធ្វើទុកញ៊ាំលេង តោះចាប់ផ្តើមធ្វើទាំងអស់គ្នា!

0
3883

គ្រឿងផ្សំ

  • ផ្លែកន្ទួត ៥០០ក្រាម
  • ទឹក ៧០០មីលីលីត្រ,
  • កំបោរក្រហម ៣០ក្រាម
  • អំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ

វិធីធ្វើ

  • យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក
  • ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក
  • រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល 
  • បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច