ប្លែកឆ្ងាញ់សាហាវទៀតហើយ មិនធ្វើញ៉ាំមិនបាន បុកកំពឹសអំពិលខ្ចី ឃើញហៀរទឹកមាត់

បុកកំពឹសអំពិលខ្ចី ទំនងហៀរទឹកមាត់

0
2510

និយាយរឿងម្ហូប គឺមានច្រើនមុខច្រើនជាតិសាសន៍​ ហើយអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំម្ហូបបែបណាដែរ? តែAdmin គិតថាក្នុងកាលៈទេសៈនេះរឿងចូលចិត្តញ៉ាំម្ហូបណាមិនសំខាន់ អ្វីដែលសំខាន់សួរខ្លួនឯងថាចេះធ្វើបានប៉ុន្មានមុខហើយ ពេលធ្វើហើយរសជាតិអាចញ៉ាំបានរឺអត់? ហាសហា គ្រាន់តែសួរលេងទេណា​ តិចខឹងអីទៅ ម៉ោះដើម្បីជាកាដូ លួងចិត្តវិញ ថ្ងៃនេះមានម្ហូបប្លែកទៀតហើយសម្រាប់អ្នកទាំងអស់គ្នារៀនធ្វើ ដែលគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោមនេះ។

រូបភាព ៖ មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online

គ្រឿងផ្សំដែលត្រូវមាន៖

កំពឹស
ក្តឹបអំពិល
ខ្ទឹមក្រហម
ខ្ទឹមស ម្ទេស
អម ជីវែង
ជីនាងវង ជីម្លូរ
ត្រប់ ត្រសក់
គល់ខ្ទឹម ពពាយ
សណ្តែកគួរ
ប្រហុក (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)
ខ្ញី (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)

រូបភាព ៖ មុខម្ហូប Online

របៀបធ្វើ៖

ត្រូវលាងកំពឹសអោយស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ច្រែង ទុកឲ្យស្រស់ទឹកល្អសិនចាំយកកំពឹសមកបុក
បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស ម្សៅខ្នរ អំបិល ស្ករសដាក់គ្រឿងចាស់បន្តិចទៅ (ជាពិសេសខ្ទឹមនឹងម្ទេសជួយកាត់ឆ្អាប)
ដាក់ក្តឹបអំពិលចូលក្រោយ(ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) ភ្លក់រស់ជាតិល្មម ហើយចុងក្រោយក្រឡុកដាក់កំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រាត្រលប់ទៅមកបានហើយជាការស្រេច ចំពោះបន្លែអាចបន្ថែមតាមការចូលចិត្ត៕

រូបភាព ៖ មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online
មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online

ប្រភព៖ មុខម្ហូប Online