ចង់ស្លរសម្លរម្ជូរគ្រឿងសាច់គោឆ្ងាញ់ មើលតិចនិកងាយៗទាំងនេះ

0
6379

សម្រាប់សម្លរម្ជូរគ្រឿងសាច់គោ គឺជាម្ហូបសាមញ្ញណាស់ ហើយក៏ធ្លាប់ញ៊ាំញឹកញាប់ដែរ តែសម្រាប់រសជាតិអាចនឹងមិនដូចគ្នាទេ គឺទៅតាមស្នាដៃចុងភៅ ឬតិចនិកអ្នកចម្អិនផ្ទាល់តែម្តង ដូចនេះសម្រាប់អ្នកមិនធ្លាប់ស្លរពីមុនមកទេ អាចមើលតាមវិធីនេះបាន រសជាតិធានាថាឆ្ងាញ់។

☑️ គ្រឿងផ្សំ

– សាច់គោ ២ខាំ ហាន់ស្តើងៗ
– គ្រឿងបុក ២ ស្លាបព្រាបាយ
– ម្ទេសក្រៀមត្រាំទឹកយកមកចិញ្ច្រាំ ១ ស្លាបព្រាបាយ
– អំពិលទុំ ២ ស្លាបព្រាបាយ
– ត្រកួតកាត់កង់ៗ
– ម្ទេសខ្មាំង ២ ៣ ផ្លែ
– ស្លឹកក្រូចសើច
– ស្លឹកកន្ទ្រោក យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក
– ប្រហុកចិញ្ច្រាំ
– ទឹកត្រី
– អំបិល
– ស្ករ
– ម្សៅស៊ុបខ្នរ

☑️ វិធីធ្វើ

១. ដាក់ឆ្នាំងលើភ្លើងដាក់ខ្លាញ់ ឬប្រេងឆាបន្តិចរួចដាក់ សាច់គោ ប្រហុកចិញ្ច្រាំ គ្រឿងបុក ម្ទេសក្រៀមចិញ្ច្រាំ ស្ករ ទឹកត្រី លាយបញ្ចូលគ្នា កូរអោយសព្វទុកប្រហែល ៥នាទី
២. ចាក់ទឹកចូលរួចរម្ងាស់រហូតសាច់គោផុយ
៣. យកអំពិលទុំដាក់ទៅក្នុងកូនចាន រួចដួសទឹកសម្លដែលកំពុងពុះមកជ្រុះ អំពិល ហើយចាក់ទឹកអំពិលទៅក្នុងឆ្នាំង (កុំដាក់ទាំងអស់អាចថែមថយនៅ ពេលក្រោយបាន)
៤. ដាក់ត្រកួន ម្ទេស អំបិល ម្សៅស៊ុបខ្នរចូល រួចទុកអោយពុះ
៥. បើសិនជាចង់អោយជូរអាចថែមទឹកអំពិល
៦. ដាក់ស្លឹកក្រូចសោច និង ស្លឹកកន្ទ្រោកដែលរោលភ្លើងហើយចូឡ
៧. ដួសដាក់ចានរួចទទួលទានជាមួយបាយ