បង្អែមចាប់ឆាយ ឆ្ងាញ់ហើយពណ៌ចម្រុះគួរអោយចង់ញ៉ាំថែមទៀត

បង្អែមចាប់ឆាយ ឆ្ងាញ់ពណ៌ខ្យូតៗ

0
4562

បង្អែមចាប់ឆាយ គ្រាន់តែឃើញចង់ញ៉ាំតែម្ដងហើយ ព្រោះថាមានដំឡូង ត្រាវ និងល្ពៅ ពណ៌ខ្យូតៗដាក់ចូលគ្នាចេញពណ៌យ៉ាងចម្រុះទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថាបង្អែមដែលគួរអោយចង់ញ៉ាំនេះ មានគ្រឿងផ្សំ និងរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ កុំភ្លេចចូលមើលនៅខាងក្រោមណា។

រូបភាព៖ Ah Mouy

? គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្ដែកបាយ ១កំប៉ុងស្ទើរ
  • ខ្ទិះដូង កន្លះគីឡូ (ខ្ទិះចុង និងខ្ទិះដើម)
  • ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
  • ដូងខ្ចី ១ផ្លែ (កោសសាច់បាន)
  • សណ្ដែកដី លីង ឬស្ងោរអោយផុយ
  • គ្រាប់សាគូមូល ១ខាំ សាគូធ្មេញរណា កន្លះខាំ
  • ត្រចៀកកណ្ដុរ
  • ស្លឹកតើយ
  • ស្ករស
  • អំបិល

? របៀបធ្វើ៖

  • ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត
  • ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
  • លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចឹបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំណូលចិត្តរួចជាការស្រេច៕
រូបភាព៖ Ah Mouy
រូបភាព៖ Ah Mouy
រូបភាព៖ Ah Mouy

ប្រភព៖ Ah Mouy