បង្អែមបបរពោត ធ្វើញ៊ាំក្រោយបាយហើយ?ដឹងតែឆ្ងាញ់ ដោយប្រើរូបមន្តពិសេសនេះ!

0
5183

ក្រោយបាយថ្ងៃរួច ម៉ោងប្រហែលជា២ ឬ៣ ហ្នឹងចាប់ផ្តើមឃ្លានទៀតហើយ ចឹងបើបានបង្អែមបបរពោត១ចាន ២ចាន មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេ មោះចឹងរូបមន្តមានស្រាប់ ចេញទៅរកគ្រឿងផ្សំ ធ្វើទុកញ៊ាំកុំអោយក្រពើរះ ក្រពះរើ?

☑️ គ្រឿងផ្សំ

– ពោតខ្ចី 5 ផ្លែ ឈូសយកសាច់
– ស្ករស កន្លះគីឡូ
– ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្សៅឆា កន្លះចានចង្កឹះ

☑️ វិធីធ្វើ

– ដាក់ដាំទឹកកន្លះឆ្នាំ ដាក់សាច់ពោត ដាំអោយពុះដាក់ខ្ទិះដូងចុងចូល ។
– ពេលបង្អែមពុះហើយ ដាក់ស្ករស អំបិល កូរអោយរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត។
– ម្សៅឆាដាក់ទឹកកូរអោយរលាយ ចាក់ទឹកម្សៅចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ លើកចុះ ។
– យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើម ដាក់អំបិលបន្ដិច ម្សៅឆាបន្តិច ចូលគ្នា កូរអោយរលាយដាំអោយពុះហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិន លើកចុះ។
– ពេលបរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើ រឹតតែឆ្ងាញ់។