រូបមន្តធ្វើផាកឡូវគ្រឿងក្នុងពិសេស ឆ្ងាញ់ជាប់មាត់

ចង់ឆ្ងាញ់កុំភ្លេចផ្ទាប់ត្រសក់បន្ថែមរសជាតិ

0
6775

គ្រាន់​តែ​ឃើញ​ហើយ ក៏​ដឹង​ថា​ទំនង​ដែរ ប៉ុន្តែ​ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​នោះ លុះ​ត្រា​តែ​សាក​បញ្ចេញ​ស្នាដៃ​ តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ​សិន។

គ្រឿង​ផ្សំ​៖

  • ត្រចៀក​ អណ្តាត​ ហ៊ុន​ និង​ក្រពះ​ជ្រូក​ ១,៥ ​គីឡូ​ក្រាម​
  • ស្ករ​ (ស ឬ ត្នោត) ១​ខាំ
  • ផ្កា​ចាន់ ​៣​ផ្កា
  • ទឹក​ត្រី​ ៣​ស្លាប​ព្រា​បាយ
  • ប្រេង​ខ្យង​១​ស្លាប​ព្រា​បាយ​
  • ម្សៅ​ស៊ុប​ ១​ស្លាប​ព្រា​កា​ហ្វេ​
  • ខ្ទឹម​ស​ ១០​កំពឹស​ (ចិញ្ច្រាំ​អោយ​ម៉ដ្ឋ)
  • អំបិល ១​ស្លាប​ព្រា​បាយ​
  • ប្រេង​ឆា ២​ស្លាប​ព្រា​បាយ​
  • ទឹក​កន្លះ​លីត្រ

វិធី​ធ្វើ​៖

1. ​យក​សាច់​ច្របាច់​ជា​មួយ​អំបិល​ រួច​លាង​ទឹក​អោយ​ស្អាត​ ធ្វើ​បែប​នេះ​ បី​បួន​ដង រួច​កាត់​ជា​ដុំ​ធំ​ៗ​។
2. ដាក់​ប្រេង​ឆា​ដាំ​ក្នុង​ឆ្នាំង​ ដាក់​ស្ករ​ស​ចូល​កម្លោច​អោយ​ក្រហម​ល្អ​ (ប្រើ​ភ្លើង​តិច​ៗ) រួច​ដាក់​ខ្ទឹម​ស ​និង​ផ្កា​ចាន់​ចូល​កម្លោច​អោយ​ឈ្ងុយ​ រួច​ដាក់​សាច់​ចូល​កូរ​អោយ​សព្វ​ រួច​ដាក់​ទឹក​ត្រី​ ប្រេង​ខ្យង​ ​និង​ម្សៅ​ស៊ុប​ រំ​ងាស់​រហូត​ដល់​ស្ងួត​ទឹក​។
3. ដាក់​ទឹក​ចូល​រំងាស់​រហូត​ដល់​សាច់​ឆ្អិន​ និង​ស្ងួត​ទឹក​ (ទុក​ទឹក​បន្តិច)។
4. យក​ទឹក​ដែល​នៅ​សល់​ដាក់​ក្នុង​ចាន​មួយ​ ដាក់​ម្ទេស​បន្តិច​ ស្ករ​បន្តិច​ ទឹក​ម្ទេស​បន្តិច​ និង​ទឹក​ស៊ីអ៊ីវ​ចូល​កូរ​អោយ​សព្វ​ទុក​ធ្វើ​ទឹក​ជ្រលក់​។
5. ហាន់​សាច់​ជា​ជំនិត​ស្តើងៗ ញ៉ាំ​ជា​មួយ​ទឹក​ជ្រលក់​ ផ្ទាប់​ជា​មួយ​ត្រសក់​ជា​ការ​ស្រេច​៕