តោះរៀនធ្វើត្រប៉ែខ្មៅញ៉ាំ រំលឹករឿងកាលពីនៅក្មេងអ្នកម្តាយធ្វើអោយញ៊ាំឆ្ងាញ់ណាស់

អ្នកណាខ្លះធ្លាប់ញ៉ាំត្រប៉ែខ្មៅ?

0
2601

ជំនាន់​ឥឡូវ​ប្រហែល​ជា​មិន​សូវ​សម្បូរ​ត្រប៉ែ​ញ៉ាំ​ដូច​ពី​មុន​ទេ​ និយាយ​ទៅ​សឹង​តែ​គ្មាន​អ្នក​លក់​តែ​ម្តង​។​ កាល់​ជំនាន់​មុន​វិញ​សម្បូរ​អ្នក​ដើរ​លក់​តាម​ផ្ទះ​ណាស់​ មួយ​ចាន​តែ​ ៥០០ រៀល​ ញ៉ាំ​ហើយ​ចង់​ស្រវឹង​។​ បើ​ចង់​ញ៉ាំ​​ អាច​រៀន​ធ្វើ​ខ្លួន​ឯង​បាន​ មិន​ពិបាក​ទេ​។​

គ្រឿង​ផ្សំ​៖​

  • អង្ករ​ដំណើប​ខ្មៅ​ ១​កំប៉ុង
  • មេ​ដំបែ​ ១-២​គ្រាប់
  • ស្ករ​ស ១​ស្លាប​ព្រា​បាយ​ ឬ​ទឹក​ស្ករ​ខាប់​ស្អិត​ ៥០​មី​លី​លីត្រ
  • ដូង​ខ្ចី​មាន​សាច់​ក្រាស់​ល្មម​កោស​យក​សាច់​ ១​កូន​ចាន​ចង្កឹះ​
  • ក្រឡ​កែវ​សម្រាប់​ដាក់​ត្រប៉ែ។

វិធី​ធ្វើ​៖​

១. ដាំ​បាយ​ដំណើប​ខ្មៅ​ដូច​យើង​ដាំ​បាយ​ធម្មតា​ ឆ្អិន​ហើយ​ទុក​ឲ្យ​ត្រជាក់​

២.​យក​មេ​ដំ​បែ​បុក​ឲ្យ​ម៉ដ្ឋ​ ចាំ​យក​មក​រោយ​លើ​បាយ​ដំណើប​ដាក់​លាយ​ជា​មួយ​ស្ករ​ស ​ឬ​ទឹក​ស្ករ​ច្របល់​តិច​ៗ​ចូល​គ្នា​ឲ្យ​សព្វ​

៣. បន្ទាប់​មក​លុញ​វា​មូល​ៗ រួច​ដាក់​វា​ចូល​ក្រឡ​កែវ​គ្រប​ឲ្យ​ជិត​រុំ​ក្រ​ណាត់​ ឬ​ថង់​បន្ថែម​ពី​ក្រៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ហប់​ខ្លាំង​ ទុក​រយ:​ពេល​ ២​ ទៅ ​៣​ថ្ងៃ​អាច​​ញ៉ាំ​​បាន​ហើយ​ ពេល​ញ៉ាំ​ចាប់​ដាក់​ដូង​កោស​ចូល​ជា​ការ​ស្រេច៕