អ្នកណាខ្លះពេលទំនេរចូលចិត្តញ៉ាំ នំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ព្រោះថានំនេះឈ្ងុយណាស់ ជាពិសេសបើបានញ៉ាំហើយមានតែផឹកទៀតកាន់តែពិសេស។ ចុះមានអ្នកចង់រៀនធ្វើញ៉ាំដោយខ្លួនឯងទេ បើរាល់ដងធ្លាប់តែទិញគេស្រាប់ លើកនេះសាកមកធ្វើដោយខ្លួនឯងម្ដងមើល៎ រូបមន្ត និងរបៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះ។
? គ្រឿងផ្សំដែលត្រូវមាន៖
- ប៊័រ
- ស្ករក្រហម ២ខាំ រឺ ១ចានចង្កឹះ
- សណ្តែកដី ២ខាំ
- ល្ងរ ១ខាំ (អាចដាក់គ្រាប់ស្វាយចន្ទីជំនួសសណ្តែកដីបាន)
? របៀបធ្វើ៖
- យកសណ្តែកដីដាក់លីង តែកុំអោយក្រហមពេករួចដួសដាក់ចាន ហើយធ្វើការលីងល្ងរម្តងបន្ទាប់មកដួសដាក់ចានផ្សេងមួយទៀត
- ដាក់ប៊័រប្រហែល ២ស្លាបព្រាបាយក្នុងខ្ទះក្តៅ រួចដាក់ស្ករក្រហមចូលកូរទៅកូរមករហូតឡើងជើងអង្រ្កង រួចដួសមួយដំណក់ដាក់ចូលក្នុងទឹកត្រជាក់ បើទឹកស្ករនោះកកសឹមដាក់សណ្តែកដី និងល្ងរចូល រួចកូរអោយសព្វស្ករ សណ្តែកដី នឹងល្ងរ
- រួចដួសដាក់ថាសរាបស្មើ នៅពេលនំយើងនៅក្តៅៗយើងត្រូវយកស្លាបព្រាសង្កត់វាអោយត្រប៉ែតរួចយកកាំបិតកាត់ជាកង់តូចៗ តាមការចង់បាន ដើម្បីអោយស្រួលញ៉ាំរួចជាការស្រេច៕
ប្រភព៖ Madam Ta