មករៀនធ្វើកូននំប៉័ង Cute ជ្រលក់ដោះគោខាប់ គេកំពុងល្បីពេញ facebook

កូននំប៉័ង Cute cute

0
37263

ធ្លាប់​ឃើញ​ហើយ​មែន​អត់? កូន​នំប៉័ង​ Cute ឃើញ​ហើយ​ចង់​តែ​ញ៉ាំ​ មាន​ប្រភព​ចេញ​ពី​ប្រទេស​វៀត​ណាម​ ដែល​មាន​អ្នក​ share មិន​តិច​ខេ នៅ​លើ​ facebook មាន​អ្នក​ខ្លះ​ក៏​ធ្វើ​លក់​បណ្តើរ​ៗ​ហើយ​។​ នេះ​រូប​មន្ត​ធ្វើ​ ទុក​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​៖​

គ្រឿង​ផ្សំ​៖

  • ម្សៅ​ធ្វើ​នំប៉័ង​ ២៥០ ក្រាម
  • មេ​ដំបែរ​ស្ងួត ៥ ក្រាម
  • ទឹក​ស្អាត​ ៧០ មីលីលីត្រ (ប្រហែល​ ៧ ស្លាបព្រាបាយ)
  • ស្ករ​ស​ ៣០ ក្រាម​ (ប្រហែល​ ៤ ស្លាប​ព្រា​បាយ)
  • អំបិល​ កន្លះ​ស្លាបព្រា​កាហ្វេ​
  • ប្រេង​ឆា​ ៣០ មីលីលីត្រ (ប្រហែល​ ៣ ស្លាបព្រាបាយ)
  • ពងមាន់​ ១ គ្រាប់

វិធី​ធ្វើ​៖​

ជំហាន​ទី​១​៖

  • យក​មេ​ដំបែរ​ ស្ករ​ ទឹក​ លាយ​ចូល​គ្នា​ក្នុង​ចាន​គោម​មួយ​ កូរ​ឲ្យ​សព្វ
  • ដាក់​ម្សៅ​ អំបិល​ កុំ​ភ្លេច​ទុក​ម្សៅ​ខ្លះ​ រួច​ហើយ​សង្កត់​ និង​លុញ​ដោយ​ប្រើ​ដៃ
  • យក​ម្សៅ​ដែល​ធ្វើ​ហើយ​គ្រប​ទុក​នៅ​កន្លែង​មាន​សីតុណ្ហ​ភាព​មធ្យម​ ៣០ នាទី​។ បន្ទាប់​ពី​ ៣០ នាទី​ហើយ​ យក​ម្សៅ​ចេញ​​រួច​ដាក់​ប្រេង​ឆា​ចូល​លាយ​ បន្ទាប់​មក​យក​វា​ទៅ​គ្រប​ទុក​ ៣០ នាទី​ទៀត​ ដើម្បី​ឲ្យ​ម្សៅ​កាន់​តែ​ឡើង​។

ជំហាន​ទី​២​៖

  • យក​ម្សៅ​ចេញ​មក​ក្រៅ​ រួច​ច្របាច់​​វា​ប្រហែល​ ៥ នាទី​។​ ចែក​ម្សៅ​ជា​ពីរ​ ហើយ​ប្រើ​ឈើ​លុញ​វា​ឲ្យ​ស្តើង​ៗ​ រួច​កាត់​វា​តូច​ប៉ុន​ម្រាម​ដៃ​ រួច​ទុក​វា​ចោល​ ១០​ នាទី​​

ជំហាន​ទី​៣​៖

  • យក​ឆ្នាំង​ដុត​​ដាក់​ឲ្យ​ក្តៅ​​ រួច​គោះ​ពង​មាន់​ លាយ​ស្ករ​ កន្លះ​ស្លាប​ព្រា​កាហ្វេ​ ទឹក​ ២ ស្លាប​ព្រា​បាយ​ (ប្រើ​ដើម្បី​ឲ្យ​នំប៉័ង​មាន​ពណ៌​ស្អាត)​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​។ រួច​យក​ទៅ​លាប​លើ​​នំ​ ហើយ​គ្រប់​ឆ្នាំង​ ៥ នាទី
  • បន្ទាប់​ពី​ទុក​ ៥ នាទី​ហើយ​ បើក​គម្រប់​ឆ្នាំង​មើល​ បើ​នំប៉័ង​នៅ​មិន​ទាន់​មាន​ពណ៌​ស្អាត​ អាច​លាប​ស៊ុត​ពី​លើ​បន្ថែម​ រួច​ដុត​ថែម​ ២ ទៅ ៣ នាទី​ទៀត​ រហូត​ដល់​នំ​មាន​ពណ៌​មាស​។

រួច​រាល់​ហើយ​យើង​នឹង​ទទួល​បាន​នំ​ឆ្ងាញ់​ ផ្អែម​ សាច់​ខាង​ក្នុង​ទន់ ហើយ​ក្រាស់​ ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ធុញ​។